(វត្តហ្វដ)៖ សំណើរបស់ខ្សែប្រយុទ្ធ Ismaila Sarr របស់ក្លិប Watford ផ្លាស់ទៅលេងនៅក្លិប Aston Villa ត្រូវបានបរាជ័យហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
កីឡាករលំដាប់អន្តរជាតិសេណេហ្គាល់រូបនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅលេងនៅឯកីឡដ្ឋាន Villa Park បន្ទាប់ពីក្លិបទាំងពីរ បានព្រមព្រៀងលើកិច្ចសន្យាតម្លៃ ២៥លានផោន។
យ៉ាងណាក្តី វាត្រូវបានគេដឹងថា មានភាពស្មុគស្មាញដែលបានកើតឡើងលើរចនាសម្ព័ន្ធនៃការផ្ទេរ និងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ Sarr វ័យ ២៤ឆ្នាំនេះ។
វាមិនត្រូវបានគេរំពឹងថា កិច្ចសន្យានេះនឹងត្រូវធ្វើឡើងវិញនោះទេ បើទោះបីជាខ្សែការពាររបស់ក្លិប Villa កីឡាករ Kortney Hause នៅតែទំនងជាផ្លាស់ទៅលេងឲ្យ Watford ក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។
Sarr បានស៊ុតបញ្ចូលទី ២៥គ្រាប់ក្នុងចំណោម ៩៥ប្រកួតសម្រាប់ក្លិប Watford បន្ទាប់ពីចូលរួមជាមួយក្លិប ក្រោយផ្លាស់មកពីក្លិបបារាំង Rennes កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ ៣០លានផោន។
លោកបានជាប់លេង ៤៧លើកសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ និងជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ Africa Cup of Nations កាលពីដើមឆ្នាំនេះ៕




ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




