28.1 C
Phnom Penh
Wednesday, July 30, 2025
- Advertisement -spot_img

សូមស្វែងយល់ចំនួនគ្រាប់មីស៊ីល និងកាំភ្លើងធំដែល កូរ៉េខាងជើង បាញ់រះ

- Advertisement -spot_img

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ១៧ គ្រាប់ឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿង ហើយបានបាញ់កាំភ្លើងធំចំនួន ១០០ គ្រាប់កាលពីថ្ងៃពុធ ខណៈក្នុងចំណោមមីស៊ីលទាំងនោះបានធ្លាក់នៅជិតដែនទឹករបស់កូរ៉េខាងត្បូង ពោលជាលើកដំបូង ចាប់តាំងពីកូរ៉េទាំងពីរបំបែកចេញពីគ្នា ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយ កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលយ៉ាងហោចណាស់ ១០ គ្រាប់ប៉ុណ្ណោះ ឆ្ពោះទៅសមុទ្រជប៉ុន និងសមុទ្រលឿង ប៉ុន្តែក្រោយមកអ្វីៗមានការប្រែប្រួល ពោលមីស៊ីលឡើងរហូតដល់ ១៧ គ្រាប់ ។

ស្របពេលជាមួយគ្នានេះ កូរ៉េខាងត្បូងបានបិទផ្លូវហោះហើរមួយចំនួនរបស់ខ្លួននៅក្នុងសមុទ្រជប៉ុនជុំវិញការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ខណៈដែលក្រសួងដឹកជញ្ជូនជប៉ុនបានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានសម្រេចជ្រើសផ្លូវជំនួស ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងជប៉ុន ។

ជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង, កងទ័ពអាកាសកូរ៉េខាងត្បូងបានបាញ់មីស៊ីលចំនួន ៣ គ្រាប់វិញ ចូលទៅក្នុងដែនទឹកអន្តរជាតិកាត់ខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL) ។

ការកើនឡើងនៃភាពតានតឹង លើឧបទ្វីបកូរ៉េបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធា “ព្យុះកំណាច” រួមគ្នា ខណៈកូរ៉េខាងជើងក៏បានព្រមានសហរដ្ឋអាមេរិកដែរថា នឹងមានការឆ្លើយតបខ្លាំងក្លា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តការបង្កហេតុខាងយោធាបែបនេះ ។

គួរបញ្ជាក់ថា សមយុទ្ធនេះត្រូវបានធ្វើឡើង ចំពេលដែលទីក្រុងសេអ៊ូលអះអាងថា កូរ៉េខាងជើងអាចបំផ្ទុះឧបករណ៍សាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួន ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧ ៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img