31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

សូមប្រុងប្រយ័ត្ន ! ស្រុកខ្មែរ នឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ហើយអាកាសធាតុក៏ក្តៅខ្លាំង ចាប់ថ្ងៃទី២២ ដល់២៨ មិថុនា

- Advertisement -spot_img

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន បញ្ជាក់ថាចាប់ពីថ្ងៃ ទី២២ ដល់ ២៨ មិថុនា ឆ្នាំ ២០២២ ខាង មុខនេះ នឹង មានភ្លៀងធ្លាក់ពីតិចទៅ ច្រើនលាយឡំ នឹងបាតុភូតខ្យល់ កន្ត្រាក់ហើយ អាកាសធាតុក៏ក្តៅដែរ ។ យោងតាមសេចក្តីជូនដំណឹងស្តីពី ការព្យាករធាតុអាកាស។

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសចាប់ពី ថ្ងៃទី ២២ ដល់ ថ្ងៃ ទី ២៨ ខែមិថុនា ឆ្នាំ ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពី ជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេស ថៃប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុង និរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

ក្រសួងថាស្ថានភាពបែប នេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាប កណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និង សីតុណ្ហភាព អតិបរមាមានពី ៣៥-៣៧°C ។ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិត ពីតិចទៅបង្គួរជាមួយគ្នានោះ បណ្តាផ្នែកខ្លះ នៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និងសីតុណ្ហភាព អតិបរមា មានពី ៣៤-៣៦°C ។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី តិច ទៅមធ្យម នឹងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដោយអន្លើ ។

ដោយឡែកតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាព អប្បបរមាមានពី ២៤-២៦°C និងសីតុណ្ហភាព អតិបរមាមានពី ៣៤-៣៦°C ។ នឹងអាច មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅ បង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រក្នុងកម្រិតមធ្យម ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img