26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

សាហាវមែន ចូលប្លន់លុយបានជិត៤ពាន់ដុល្លារអាមេរិក ក្នុងហាង អ៊ិនធឺណេតមួយកន្លែង យីហោ «ហែបភីណេត» នៅខណ្ឌទួលគោក

- Advertisement -spot_img

ភ្នំពេញ៖ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់ នារីម្នាក់ យកលុយបានជិត៤ពាន់ដុល្លារ ក្នុងហាងអ៊ីនធឺណិតមួយកន្លែងយីហោ «ហែបភីណេត» នៅខណ្ឌទួលគោក ។ ប៉ុន្តែទោះបីយ៉ាងណា នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច ដែល គីរីដងរែក ទើបទទួលបាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នេះ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ធី បូរ៉ាឌី អាយុ២៨ឆ្នាំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ង៉ៅ កុលាប ហៅ ង៉ូវ កូឡាប ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកខាងអ៊ិនធឺណេត ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារដែលត្រូវបាត់បង់រួមមាន ៖ ប្រាក់ចំនួន ៣៨០០ដុល្លារ ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកើតហេតុទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨៖៤០នាទី មានជនសង្ស័យម្នាក់ បានដើរចូលក្នុងហាង អ៊ិនធឺណេតមួយកន្លែង យីហោ «ហែបភីណេត» ដោយបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែភ្ជង់យកប្រាក់ចំនួន៣៨០០ដុល្លារ បានសម្រេច ហើយក៏រត់គេចខ្លួនចេញ ពីទីតាំងខាងលើតែម្តង ។

ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមៗ លោកវរសេនីយ៍ឯក ប៊ុន សត្យា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យកម្លាំងចុះទៅដល់ទីតាំងកើតហេតុ និង ធ្វើការត្រួតពិនិត្យនៅជុំវិញទីតាំងខាងលើ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ។

ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញរបស់ក៏បានស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបមុខសញ្ញាប្លន់ខាងលើនេះបាននៅត្រង់ចំណុចមុខនាយកដ្ឋានអង្គរក្ស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

វីដេអូសកម្មភាពចូលប្លន់


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img