30.4 C
Phnom Penh
Friday, December 12, 2025
- Advertisement -spot_img

សារៈសំខាន់នៃការប្រជែងនិងប្រពៃណី ភាពប្លែកដាច់គេនៃប្រដាល់ Lethwei ប្រៀបនឹងសិល្បៈក្បាច់គុនផ្សេងៗ និងការត្រលប់មកវិញរបស់កីឡាករ Dave Leduc ក្នុងឆ្នាំ 2026

- Advertisement -spot_img

រយៈពេលពីរឆ្នាំចុងក្រោយ កីឡាករ Dave Leduc បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនក្នុងការចិញ្ចឹមកូនៗរបស់គាត់ ​ប៉ុន្តែឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ក្នុងការត្រលប់មកកាន់សង្វៀនវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ទូតសុច្ឆន្ទៈនៃក្រុម​ហ៊ុនទំព័រកំសាន្តកីឡាលំដាប់ពិភពលោក 1xBet ឆ្លើយសំណួរជាច្រើនអំពីប្រដាល់ Lethwei ផ្នែកទស្សនវិជ្ជានៃសិល្បៈក្បាច់គុន តួនាទីនៃប្រពៃណីក្នុងការតម្រង់ផ្លូវអនាគតកីឡា និងការទម្លាយពេលវេលានៃការត្រលប់មកវិញរបស់គាត់។

ការប្រថុយប្រថានជាមូលដ្ឋាននៃភាពរីកចម្រើន

តើភាពប្រថុយប្រថានមានន័យយ៉ាងណាសម្រាប់អ្នកទាំងក្នុង និងក្រៅសង្វៀន?

ការប្រថុយប្រថានគឺជាដើមទុននៃការចូលរួមប្រសិនបើអ្នកចង់បានអ្វីមួយដែលពិតប្រាកដ។ នៅក្នុងសង្វៀន​ ​វាគឺជាឆន្ទៈក្នុងការឈរតតាំងចំពោះមុខបុរសម្នាក់ទៀតជាមួយនឹងកណ្តាប់ដៃទទេដោយដឹងថាអ្នកនឹងត្រូវស្រក់ឈាម ដឹងថាវានឹងមានការឈឺចាប់ ប៉ុន្តែទុកចិត្តចុះអ្នកអាចនឹងឈ្នះ ឬដើរចេញជាមួយមេរៀនថ្មី។​ 

នៅក្រៅសង្វៀនការប្រថុយប្រថានគឺជាការនិយាយថាបាទទៅកាន់អ្វីមួយដែលបន្លាចអ្នកដូចជាការផ្លាស់ទីលំនៅពីប្រទេសមួយ ការចាប់ផ្តើមអាជីវកម្ម ឬចូលរួមក្នុងគម្រោងអ្វីមួយដែលពុំមានការសន្យាថានឹងជោគជ័យ។​​ ​បើពុំមានការប្រថុយប្រថាន អ្នកនឹងមានសុវត្ថិភាព ប៉ុន្តែអ្នកក៏នឹងនៅតែមិនរីកចម្រើន។ ការប្រថុយប្រថានខ្លាំង​ ​រង្វាន់ក៏ធំ។​

តើអ្នកសិល្បៈក្បាច់គុនអាចរីកចម្រើនដោយពុំចាំបាច់ទទួលយកភាពប្រថុយប្រថានដែរឬទេ?

មិនអាចទៅរួចទេ! គ្មានការប្រថុយប្រថាន គ្មានការរីកចម្រើន។ ភាពរីកចម្រើនកើតឡើងនៅពេលដែលអ្នកដាក់ខ្លួនឯងទៅក្នុងស្ថានភាពមួយដែលអ្នកអាចចាញ់។ រាល់ការប្រកួតថ្មីៗ និងរាល់គូប្រកួតថ្មីៗគឺជាការប្រថុយប្រថាន។ បើពុំមានទាំងអស់នេះទេ អ្នកគ្រាន់តែហាត់ប្រាណធម្មតា ឬរាំរបាំបាឡា មិនមែនក្បាច់គុននោះទេ។ ការ​ប្រថុយប្រថានដ៏ធំនៃអាជីព​របស់ខ្ញុំតែងតែផ្តល់ឱ្យខ្ញុំនូវការវិវត្តខ្លួនដ៏អស្ចារ្យ។

តើអ្នកបែងចែករវាងការប្រថុយប្រថានដែលអាចគណនា និងការដកពិសោធន៍ដែលច្របូកច្របល់នៅក្នុង​ការហ្វឹកហាត់ ឬការប្រកួតដោយរបៀបណា?

ការប្រថុយប្រថានដែលគណនាបានមានចេតនានៅពីក្រោយវា។ អ្នកដឹងថាអ្នកបានហ្វឹកហាត់ខ្លាំងក្លា ហើយ​អ្នកអាចផ្តួលគូប្រកួតរបស់អ្នក។ អ្នកដឹងហេតុផលដែលអ្នកកំពុងធ្វើវា និងលទ្ធផលអ្វីដែលអ្នកកំពុងប្រមាញ់យក។ ការដកពិសោធន៍ដែលច្របូកច្របល់ គឺគ្រាន់តែជាការគប់របស់ផ្សេងៗទៅលើជញ្ជាំងដើម្បីមើលថា​មានអ្វីជាប់ខ្លះឬអត់។ 

ក្នុងការប្រកួត ការប្រថុយប្រថានដែលបានគណនាគឺជាប្តូរជំហរពីព្រោះអ្នកមើលឃើញចន្លោះប្រហោង។ ភាពច្របូកច្របល់កំពុងវិលគ្រាន់តែដើម្បីបង្វែរតែប៉ុណ្ណោះ។ ការប្រថុយប្រថានដែលត្រឹមត្រូវធ្វើឱ្យអ្នកគ្រោះថ្នាក់ ​ហើយបើមិនត្រឹមត្រូវវានឹងធ្វើឱ្យអ្នកអស់សង្ឈឹម និងរងបរាជ័យ។

ភាពភ័យខ្លាចជាអ្នកកំណត់ថាអ្វីដែលសំខាន់

តើអ្នករៀនក្នុងការមើលភាពភ័យខ្លាចគឺជាធនធានជាជាងឧបសគ្គដោយរបៀបណា? ខ្ញុំឈប់កុហកខ្លូនឯងអំពីភាពភ័យខ្លាច។ គ្រប់គ្នាទទួលអារម្មណ៍ដឹងពីវា ហើយវាជារឿងធម្មតា និងកាន់តែសំខាន់។ ភាព​ខុសគ្នាគឺថាអ្នករត់គេចពីវា ឬក៏ជំនះវា។ ជាអ្នកប្រយុទ្ធម្នាក់ត្រូវដឹងពីអារម្មណ៍ភ័យខ្លាចពីព្រោះភាពភ័យខ្លាចសំលៀងញ្ញាណរបស់អ្នក។​ ​នៅពេលខ្ញុំភ័យខ្លាច ខ្ញុំមានអារម្មណ៍ដូចជាសត្វដែលទ័លច្រកនៅនឹងជ្រុងមួយ ហើយវាធ្វើឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដែលកាន់តែខ្លាំងក្លា។

តើមេរៀនអ្វីដែលអ្នកប្រយុទ្ធសម័យទំនើបនេះអាចរៀនសូត្របានពីភាពភ័យខ្លាចរបស់ពួកគេ?

ប្រសិនបើអ្វីមួយបន្លាចអ្នក ច្បាស់ណាស់ថាវាជាអ្វីដែលអ្នកត្រូវតែប្រឈមមុខ។ ភាពភ័យខ្លាចគឺដូចជាត្រីវិស័យចឹង​ ​ដែល​វាចង្អុលទៅកាន់ការប្រកួតដែលអ្នកត្រូវតតាំង។ 

ប្រសិនបើអ្នកមើលរំលងវា អ្នកនឹងនៅតែមនុស្សធម្មតាម្នាក់។ នេះជាប្រយោគដែលខ្ញុំចូលចិត្ត៖ “អភូតហេតុកើតឡើងតែនៅក្រៅតំបន់ស្រណុកសុខស្រួលប៉ុណ្ណោះ”។​ ខ្ញុំតែងតែរំលឹកខ្លួនឯងថាភាព​​អស្ចារ្យត្រូវបានបង្កើតឡើងដោយសម្ពាធ ដែលវាដូចទៅនឹងគ្រាប់ពេជ្រដែរ។ ​

តើអ្នកមានទម្លាប់ឬការអនុវត្តអ្វីមួយដែលជួយអ្នកបំលែងភាពភ័យខ្លាចទៅជាការលើកទឹកចិត្តដែរឬទេ?

ពិតណាស់ ខ្ញុំមាន។ ខ្ញុំដកដង្ហើមវែងៗ ខ្ញុំដើរ ខ្ញុំស្រមៃមើល។​ ខ្ញុំជឿជាក់ទៅលើសកម្មភាពសាមញ្ញៗ និងមានប្រយោជន៍​ទាំងអស់នេះ ប៉ុន្តែខ្ញុំមិនជឿលើអបិយជំនឿនោះទេ។ អបិយជំនឿគឺសម្រាប់តែអ្នកប្រយុទ្ធដែលមានស្មារតីខ្សោយដែលពឹងទៅលើសំណាង។ ខ្ញុំជឿជាក់ទៅលើការខិតខំហ្វឹកហាត់ ការរៀបចំខ្លួន ដែលបំលែងទៅជាលទ្ធផលដែលខ្ញុំចង់បាន។

ខ្ញុំមានទម្លាប់មួយដែលខ្ញុំធ្វើច្រើនឆ្នាំមកហើយ ដែលនៅមុនការប្រកួតខ្ញុំតែងតែស្រែកអោយលឺៗខ្លាំងៗតាម​តែខ្ញុំអាចធ្វើបានដូចជាសត្វកំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ វានឹងដាស់សារធាតុសត្វកំណាចក្នុងខ្លួនរបស់ខ្ញុំ។ វាជាពេលវេលាដ៏រំជួលចិត្តមួយដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។

សមតុល្យរវាងភាពក្លាហាន និងភាពធ្វេសប្រហែស

តើ​ខ្សែបន្ទាត់​រវាង​អ្នកចម្បាំង​ដែល​ប្រថុយប្រថាន​ដើម្បី​គោលបំណង​មួយ និង​អ្នក​ដែល​ធ្វើ​វា​គ្រាន់តែ​ដើម្បី​តែ​ការ​សម្ដែង​ប៉ុណ្ណោះ​នៅឯណា?

ភាពខុសគ្នាគឺអាស្រ័យទៅលើចេតនា។ ប្រសិនបើការប្រថុយប្រថានមួយជួយឱ្យអ្នកខិតជិតទៅរកជ័យជំនះ វាគឺជាភាពក្លាហាន​។ ប្រសិនបើអ្នកធ្វើវាដោយសារតែអ្នកចង់បានវីដេអូឡូយៗនៅលើ Instagram វាគឺជាការខ្ចះខ្ចាយ។ ទស្សនិកជនប្រហែលជាមើលមិនឃើញភាពខុសគ្នាទេ ប៉ុន្តែអ្នកប្រយុទ្ធតែងតែមើលដឹង។

តើមានពេលណាខ្លះក្នុងអាជីពរបស់អ្នកដែលអ្នកដឹងថាការប្រថុយប្រថានជាទូទៅមិនសាកសមនឹងតម្លៃរបស់វាដែរឬទេ?

ទេ ខ្ញុំមិនចាំទេ។ ខ្ញុំមិនដែលបធិសេធគូប្រជែងដែលសាកសមនោះទេ។ ខ្ញុំមិនខ្វល់ថាពួកគេគួរឱ្យខ្លាចប៉ុណ្ណា ឬមានបទពិសោធន៍ប៉ុណ្ណានោះទេ ខ្ញុំតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំធ្លាប់ប្រកួតជាមួយជើងឯកដែលធ្លាប់ប្រកួត 150 ប្រកួតទាំងដែលខ្ញុំធ្លាប់ប្រកួតត្រឹមតែ 15 ប្រកួតប៉ុណ្ណោះ។ ខ្ញុំប្រកួតមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប៉ុន្តែនៅជុំវិញពិភពលោក។ រាល់ការប្រថុយប្រថានទាំងអស់បានសំលៀងឱ្យខ្ញុំក្លាយជាអ្នកប្រយុទ្ធដូចសព្វថ្ងៃ។ ខ្ញុំមិនចង់កែប្រែសាច់រឿងនៃផ្នែកណាមួយក្នុងដំណើររបស់ខ្ញុំនោះទេ។​

តើអ្នកប្រយុទ្ធអាចរក្សាភាពរំភើបដោយមិនពឹងផ្អែកទៅលើស្នៀតគ្រោះថ្នាក់ដោយរបៀបណា?

ដោយភាពស្ទាត់ជំនាញដល់កំពូលនៃមូលដ្ឋានគ្រឹះដែលធ្វើឱ្យបច្ចេកទេសសាមញ្ញៗក៏មើលទៅមានគ្រោះថ្នាក់។ ការបុកក្បាល ឬវាយកែងដ៏ស្អាតមួយ គឺបានផលជាងចលនាផ្សេងៗដែលធ្វើឱ្យអ្នកបើកចំហរទៅទៀត។ ជាអ្នកប្រយុទ្ធម្នាក់មិនត្រូវទ្រឹស្តីទេ តែត្រូវការប្រសិទ្ធភាព។

ប្រពៃណី និងសកលភាវូបនីយកម្ម

តើប្រដាល់ Lethwei អាចរក្សាទម្រង់ដើមនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងពាណិជ្ជកម្មដែរឬទេ?

វាអាចធ្វើទៅបានប្រសិនបើយើងការពារខ្លឹមសាររបស់វា។ ការវាយបុកក្បាល វាយដៃទទេ ពិធីបែបប្រពៃណី របាំជ័យជំនះ នោះហើយជាអ្វីដែលហៅថាប្រដាល់ Lethwei។​ អ្នកអាចធ្វើទំនើបកម្មផលិតកម្ម ការផ្សាយ និងការធ្វើទីផ្សារ ប៉ុន្តែបើអ្នកដកខ្លឹមសារទាំងនេះចេញ ដួងព្រលឹងរបស់វានឹងត្រូវស្លាប់។ ដូច្នេះហើយទើបខ្ញុំប្តេជ្ញាក្នុងការអភិរក្សប្រពៃណី។​ ​នៅមានតែប្រដាល់ Lethwei តែប៉ុណ្ណោះដែលជាកីឡាអាជីពដែលនៅអនុញ្ញាតឱ្យវាយបុកក្បាល។​

តើក្បួនច្បាប់ ឬទម្រង់ពិធីដែលសម្គាល់អត្តសញ្ញាណពិតនៃប្រដាល់ Lethwei?

និយាយដោយស្មោះត្រង់ទៅគឺទាំងពីរ។ ក្បួនច្បាប់គឺមានតែមួយគ្មានពីរ ហើយពិតជាពិសេសអស្ចារ្យ។ ទម្រង់ពិធីក៏សំខាន់ដែរ ប៉ុន្តែក្បួនច្បាប់គឺជាមូលដ្ឋានគ្រឹះនៃវា។​ សម្រាប់ខ្ញុំផ្ទាល់ វាមិនអាចបំបែកពីគ្នាបានទេ។ ការបើកឱ្យវាយបុកក្បាល និងទម្រង់ពិធីមុនការប្រកួត គឺជាអ្វីដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាមួយកីឡាមួយនេះ។​

តើប្រទេសណាខ្លះដែលបើកចំហរបំផុតក្នុងការទទួលយកសិល្បៈក្បាច់គុនបូព៌ា?

ប្រទេសជាច្រើននៅតំបន់អឺរ៉ុបដូចជា ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី និងចក្រភពអង់គ្លេស ជាប្រទេសដែលខ្ញុំធ្វើសិក្ខាសាលារាប់មិនអស់ទូទាំងតំបន់អឺរ៉ុប និងបង្រៀនសិស្សជាច្រើនពាន់នាក់។ សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសក្តានុពលបំផុតសម្រាប់ប្រដាល់ Lethwei ដែលវាមានអ្នកគាំទ្រយ៉ាងខ្លាំងក្លា។ ពួកគេគោរពក្បួនច្បាប់ដ៏តឹងរ៉ឹង ហើយ​ពួកគេមិនត្រូវការឱ្យវាមានការបន្ធូរបន្ថយសម្រាប់ពួកគេនោះទេ។

ប្រដាល់ Lethwei ជាការប្រឈមសម្រាប់អនាគត

តើប្រដាល់ Lethwei អាចរីកចម្រើនទៅជាវិញ្ញាសាសកលដែលមានកម្រិតស្មើគុនចម្រុះ ឬប្រដាល់សកលដែរឬទេ?

វាអាចនឹងទៅរួច ប្រសិនបើវាអាចរក្សាទម្រង់ពិតរបស់វា។ ប្រដាល់ Lethwei មិនចាំបាច់ធ្វើត្រាប់តាមគុនចម្រុះ ឬប្រដាល់សកលនោះទេ។ វាត្រូវការតែទម្រង់ដើមរបស់វាដែលជារសជាតិនៃការប្រយុទ្ធបែបឆៅៗ។ វាត្រូវតែរក្សាទម្រង់ដើមរបស់វាដែលជាសិល្បៈក្បាច់គុនដែលសាហាវជាងគេនៅក្នុងលោក។ ដើម្បីបន្តរីកចម្រើន ប្រដាល់ Lethwei ត្រូវតែរក្សាអត្តសញ្ញាណរបស់វា។

ឥឡូវនេះមានរឿងធំៗជាច្រើនកំពុងកើតឡើងសម្រាប់ប្រដាល់ Lethwei ដូចជាការផ្សព្វផ្សាយថ្មីមួយដែលមានឈ្មោះថា​​BKFC Lethwei ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BKFC ដែលជាក្រុមហ៊ុនដែលមានតម្លៃ 400 លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ BKFC មានគោលបំណងលើកកម្ពស់ប្រដាល់ Lethwei ទៅមួយកម្រិតទៀត ហើយវានឹងជាអាចជា​កន្លែងដែលខ្ញុំអាចនឹងប្រកួតនៅឆ្នាំ 2026។ ​

តើភាពជាដៃគូសហការដូចជា​ 1xBet បានជួយឱ្យប្រដាល់ Lethwei ក្លាយជាកីឡាជាសកលដែរឬទេ?

ពិតណាស់។ 1xBet គឺជាគេហទំព័រកីឡាដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ហើយភាពជាដៃគូសហការនេះ វាបានវិនិយោគទៅក្នុងកីឡា និងពង្រីកការមើលឃើញរបស់វា។ ដើម្បីឱ្យកីឡាដ៏សាហាវដូចជា Lethwei អាចរស់រានមានជីវិត និងរីកចម្រើននៅឆ្នាំ 2025 និងឆ្នាំបន្តបន្ទាប់ វាត្រូវការវេទិកា និងដៃគូដែលមានឆន្ទៈផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិ។

1xBet គឺអ្នកឧបត្ថម្ភផ្លូវការរបស់ខ្ញុំ ហើយការសហការនេះអនុញ្ញាតឱ្យខ្ញុំផ្តោត​ទាំងស្រុងទៅលើការហ្វឹកហាត និងការអភិវឌ្ឍខ្លួន។ វាផ្តល់នូវសេរីភាពឱ្យខ្ញុំ និងធនធានក្នុងការផ្សព្វផ្សាយកីឡានេះទៅកាន់ទូទាំងពិភពលោក និងទាក់ទាញអ្នក​ដែលស្រឡាញ់សិល្បៈក្បាច់គុនរាប់លាននាក់។

តើភាពឃោរឃៅនៃប្រដាល់ Lethwei អាចសម្របជាមួយអាជីវកម្មកីឡាទំនើបដែរឬទេ?

វាអាចធ្វើទៅបាន។ ភាពឃោរឃៅនៃវាជាចំណុចប្រកួតប្រជែងដ៏ខ្លាំង។ មនុស្សចង់បានអ្វីដែលពិតៗ អ្វីដែលឆៅៗ​ ​ហើយជឿខ្ញុំចុះដែលជាអ្នកដែលធ្លាប់រកអ្វីបែបនេះ គ្មានអ្វីដែលពិតៗជាងប្រដាល់ Lethwei ទៀតនោះទេ។

ជំនាន់បន្ទាប់

តើគុណភាពអ្វីខ្លះដែលអ្នកប្រយុទ្ធជំនាន់ថ្មីត្រូវការ?

ភាពស្ទាត់ជំនាញខាងបច្ចេកទេស ភាពធន់ផ្លូវចិត្ត និងភាពក្លាហានក្នុងការទទួលយកហានិភ័យ។ វត្តមានប្រព័ន្ធផ្សព្វផ្សាយក៏សំខាន់ដែរ ប៉ុន្តែវាមិនអាចជំនួសស្មារតីប្រយុទ្ធបានឡើយ។

តើបច្ចេកវិទ្យាអាចកាត់បន្ថយតម្រូវការនៃភាពក្លាហានដែរឬទេ?
វាមិនអាចទេ។ បច្ចេកវិទ្យាអាចផ្តល់អ្នកនូវទិន្នន័យដែលមានប្រយោជន៍សម្រាប់ការវិភាគ ប៉ុន្តែតួលេខមិនអាចរងការដាល់បានទេ ប៉ុន្តែអ្នកប្រយុទ្ធអាច។ អ្នកមិនអាចដកភាពក្លាហានចេញបានទេ។

តើអ្នកប្រយុទ្ធវ័យក្មេងមួយណាដែលអ្នកមើលឃើញថាអាចជាកីឡាករកំពូលបន្ទាប់?

កីឡាករណាដែលពុំមានភាពភ័យខ្លាចក្នុងការចាកចេញពីប្រទេសរបស់ពួកគេ ប្រកួតនៅក្រៅប្រទេស និងទទួលយកការប្រកួតដែលអាចបញ្ចប់អាជីពរបស់ពួកគេ។ តើជានរណា ហើយឈ្មោះអ្វីមិនសំខាន់នៅឡើយទេ តែផ្នត់គំនិតទេដែលសំខាន់។

ចក្ខុវិស័យផ្ទាល់ខ្លួន និងកេរ្តិ៍ឈ្មោះ

តើអ្វីទៅជាបេសកកម្មរបស់អ្នកក្រោយពេលចូលនិវត្តន៍ជាលើកចុងក្រោយ?

ខ្ញុំមិនទាន់មានអារម្មណ៍ជិនណាយជាមួយសង្វៀននៅឡើយទេ។ ខ្ញុំនៅសល់ប៉ុន្មានឆ្នាំបន្តទៅមុខទៀត។ ពីរឆ្នាំកន្លងមកគឺជាផ្អាកដោយសារតែការចាប់កំណើតនៃកូនប្រុសទាំងពីររបស់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការវិលត្រលប់មកវិញយ៉ាងពិតប្រាកដដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2026។​

មួយក្នុងចំណោមការត្រលប់មកប្រកួតឡើងវិញរបស់ខ្ញុំនឹងអាចធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។​ ខ្ញុំប្រាកដថាពួកយើង​នឹងបំបែកកំណត់ត្រាអ្នកចូលទស្សនាជាប្រវត្តិសាស្រ្ត។​ ការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជាត្រូវបានទស្សនាតាមការផ្សាយដោយមនុស្ស​ 15 លាននាក់ និងអ្នកចូលរួមទស្សនាផ្ទាល់ 40,000 នាក់នៅក្នុងកីឡាដ្ឋាន។ ខ្ញុំចង់បំបែកកំណត់ត្រានេះ។ 

ក្រោយពេលខ្ញុំចូលនិវត្តន៍ពេញលេញ ខ្ញុំនឹងចាប់ផ្តើមធ្វើសិក្ខាសាលាម្តងទៀត និងបើកមជ្ឃមណ្ឌលហ្វឹកហាត់ផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំចង់ឱ្យប្រដាល់ Lethwei និងសិល្បៈក្បាច់គុនក្លាយជាវិថីនៃជិវិត តែមិនមែនគ្រាន់តែជាកីឡា​មួយ។

តើអ្នកជឿថាអ្នកអាចជះឥទ្ធិពលទៅលើរបៀបដែលសង្គមយល់ឃើញទៅលើភាពភ័យខ្លាច និងការប្រជែងដែរឬទេ?

ពិតជាអាច។ នៅពេលមនុស្សមើលឃើញខ្ញុំស្រក់ឈាម ដួល ក្រោកឈរឡើងវិញ ហើយបន្តប្រកួតទៀត ពួកគេនឹងយល់​ថាពួកគេអាចធ្វើដូច្នេះបានដូចគ្នានៅក្នុងជីវិតរស់នៅរបស់ពួកគេ។​ ការប្រកួតគឺដូចជាកញ្ចក់ឆ្លុះបញ្ចាំងជីវិត។ នេះជា​មូលហេតុដែលការប្រកួតមានភាពពេញនិយម ដែលវាជាការប្រជែងដ៏ស្វិតស្វាញបំផុតដែលមនុស្សអាចធ្វើទៅបាន​ដោយស្របច្បាប់នាពេលបច្ចុប្បន្ន។​

ភាពជាទូតសុច្ឆន្ទៈរបស់ 1xBet បានពង្រីកឥទ្ធិពលរបស់អ្នកដូចម្តេចដែរ?

ការក្លាយជាទូតសុច្ឆន្ទៈរបស់ 1xBet ផ្តល់ឱ្យខ្ញុំនូវឪកាសកាន់តែច្រើនតាមតែកាស្តាប់លឺ។ ខ្ញុំមិនមែនត្រឹមតែជាអ្នកប្រយុទ្ធ​ទៀតនោះទេ តែជាស្ពានរវាងប្រពៃណី ​អាជីវកម្មសម័យទំនើប និងអតិថិជនទូទាំងពិភពលោក។ 1xBet ជួយខ្ញុំក្លាយជាបុគ្គលដ៏អស្ចារ្យនៃខ្លួនខ្ញុំផ្ទាល់ទាំងក្នុងនាមជាសិល្បករក្បាច់គុន និងបុគ្គលសាធារណៈ។ មាតិកាដែលពួកយើងបានបង្កើតរួមគ្នាចាប់តាំងពីឆ្នាំ 2022 បានទាក់ទាញអ្នកទស្សនាជិតមួយពាន់លានដង។ ឆ្នាំនេះខ្ញុំមើលឃើញពីវិធីដែលដែលភាពជាដៃគូសហការរបស់យើងបានបោះជំហានលើសពីកីឡា។ ក្រោយពេលគ្រោះរញ្ជួយដីដ៏ធំកម្រិត 7.9 រ៉ិចទ័រក្នុងតំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា ខ្ញុំបានធ្វើយុទ្ធនាការរៃអង្គាសថវិកាមួយឡើង។​ ​1xBet ចូលរួមជាមួយយុទ្ធនាការនេះហើយពួកយើងរៃអង្គាសបានប្រាក់ច្រើនជាង 50,000 ដុល្លារអាមេរិក។ ខ្ញុំពិតជារំភើបដោយស្មោះដោយការចូលរួមពីម៉ាកយីហោអន្តរជាតិដ៏ធំមួយនេះ។ ដូច្នេះវាពិតណាស់ដែលឥទ្ធិពលរបស់ខ្ញុំគឺវាធំវាងមុន ចាប់តាំងពីក្លាយជាទូតសុច្ឆន្ទៈរបស់ ​1xBet។​

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img