28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សាខាកាកបាទក្រហមខេត្តរតនគិរីណែនាំពលរដ្ឋរស់នៅជាមួយជំងឺអេដស៍ត្រូវថែរក្សាសុខភាពឲ្យបានល្អដើម្បីបញ្ឈប់ការរាតត្បាតជំងឺអេដស៍

- Advertisement -spot_img

រតនគិរី៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរីបានធ្វើការណែនាំដល់បងប្អូនពលរដ្ឋរស់នៅជាមួយជំងឺអេដស៍ត្រូវថែរក្សាសុខភាពឲ្យបានល្អដើម្បីបញ្ឈប់នៃការរាតត្បាតជំងឺអេដស៍។

ការស្នើបែបនេះរបស់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីក្នុងឱកាស​អញ្ជើញចូលរួមក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២១ក្រោមប្រធានបទ” បញ្ចប់វិសមភាពបញ្ចប់អេដស៍បញ្ចប់ជំងឺរាតត្បាតសាកល”ដែលពិធីនេះធ្វើឡើងក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី នៅថ្ងៃទី០៣ ខែធ្នូនេះ។

មានប្រសាសន៍នៅក្នុងឱកាសនេះលោកប្រធានបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍និងការវិវឌ្ឍនៅកម្ពុជាដែលកន្លងមកសម្ដេចតែងតែមានការសន្តោសប្រណី និងគិតគូរចំពោះទុក្ខលំបាកនិងបានចុះសួរសុខទុកផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

នាគ្រានោះទៀតដែរ លោកប្រធានក៏បានផ្ដាំផ្ញើដល់បងប្អូនពលរដ្ឋរស់នៅជាមួយជំងឺអេដស៍កុមារកំព្រាដែលឪពុកម្ដាយស្លាប់ដោយសារជំងឺអេដស៍សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នាដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អដើម្បីការពារកុំឱ្យកើតមានជំងឺរាករូសឬជំងឺតម្កាត់នានាដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺត្រូវរស់ ឱ្យឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានេះដែរលោក ញ៉ែម សំអឿន ក៏បានណែនាំដល់បងប្អូនពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតជាសកលពិសេសជំងឺកូវីដ១៩ ហើយត្រូវការពាឱ្យបានខ្ជាប់ខ្ជួនរស់នៅតាមបែបគន្លងថ្មីប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល “៣ការពារ ៣កុំ”ដើម្បីធានាសុខុមាលភាពគ្រួសារសហគមន៍និងសង្គមជាតិយើង៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img