27 C
Phnom Penh
Monday, June 22, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិកកំពុងរៀបចំដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងបាន

- Advertisement -spot_img

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០១ខែធ្នូនេះថា សហរដ្ឋអាមេរិក កំពុងធ្វើការលើទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង កំពុងបន្តអភិវឌ្ឍមីស៊ីលដែលត្រូវបានហាមឃាត់ និងមានសញ្ញានៃការសាកល្បងនុយក្លេអ៊ែរថ្មីមួយ។

ថ្លែងតាមរយៈវីដេអូ លោកបានប្រាប់សន្និសីទមួយក្នុងទីក្រុងសេអ៊ូល ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ JoongAng កូរ៉េខាងត្បូងថា “យើងមានវិធានការដាក់ទណ្ឌកម្មថ្មី ដែលនឹងកើតឡើងដូចយើងនិយាយ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sullivan មិនបានរៀបរាប់លម្អិតទេ ប៉ុន្តែនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សម្ពាធ និងផ្នែកការទូត ដើម្បីជំរុញឲ្យកូរ៉េខាងជើង បោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោកនិយាយថា “ផ្កាយខាងជើង” នៃគោលនយោបាយកូរ៉េខាងជើងរបស់លោក Joe Biden គឺជាការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយវានៅតែមានភាពខ្ជាប់ខ្ជួនក្នុងការបន្តគោលដៅនោះ។

យ៉ាងណាក្តី ប្រទេសកូរ៉េខាងជើងអះអាងថា ការរំសាយអាវុធនុយក្លេអ៊ែរគឺស្ថិតនៅក្រៅតុចរចា ហើយចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានអនុវត្តគោលនយោបាយ អរិភាព រួមទាំងការដាក់ទណ្ឌកម្ម ដែលបានធ្វើឲ្យប្រទេសនេះគ្មានជម្រើសក្រៅពីពង្រីកយោធារបស់ខ្លួនផងដែរ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img