32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក និងអ៉ីស្រាអែល ធ្វើសមយុទ្ធយោធារួមគ្នា ផ្គើនអុីរ៉ង់

- Advertisement -spot_img

កងកម្លាំងយោធាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអ៉ីស្រាអែល ខណៈប្រទេសទាំង២ កំពុង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅ នៅចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់។

សមយុទ្ធយោធាខាងលើ នឹងបញ្ចូលសេណារីយ៉ូមួយចំនួន ក្នុងនោះរួមមានទាំងការវាយប្រហារ យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយផងដែរ។

ចំណែកបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ហៅកាត់ថា CENTCOM ក៏បានបញ្ជាក់ ដែរថាការសមយុទ្ធរួមគ្នានេះគឺជាផ្នែកមួយនៃសមយុទ្ធយោធាឈ្មោះ Juniper Oak ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារអ៉ីស្រាអែល។

សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កើតមានឡើងមិនទាន់ដល់មួយសប្ដាហ៍ស្រួលបួលផង ក្រោយកងកម្លាំងអ៉ីស្រាអែល បើក ប្រតិបត្តិការយោធាវាយឆ្មក់លើជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin នៃតំបន់ West Bank ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១២នាក់។ ប៉ុន្តែ ទាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានអះអាងថា សមយុទ្ធយោធារបស់ខ្លួនគឺផ្ដោតតែទៅលើអ៉ីរ៉ង់ប៉ុណ្ណោះ៕

ប្រភព The time of Israel ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img