25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក និងរុស្ស៊ី ដោះដូរអ្នកទោសគ្នា

- Advertisement -spot_img

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ បានថ្លែងថា តារាបាល់បោះអាមេរិកនាង Brittney Griner ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ នៅក្នុងការដោះដូរអ្នកទោសជាមួយរុស្ស៊ី ហើយនាងកំពុងធ្វើ ដំណើរត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ដោយបញ្ចប់នូវអ្វី ដែលលោកហៅថា នៅ “ឋាននរក” ជាច្រើនខែ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា នាងមានសុវត្ថិភាព… នាងនៅលើយន្តហោះ… នាងកំពុងធ្វើ ដំណើរទៅផ្ទះរបស់នាងវិញ បន្ទាប់ពីត្រូវបានឃុំខ្លួនដោយ អយុត្តិធម៌ជាច្រើនខែនៅរុស្ស៊ី។ នេះជាថ្ងៃដែលយើង បាន ធ្វើជាយូរមកហើយ… យើងមិនដែលឈប់ជំរុញឱ្យមានការ ដោះលែងនាងឡើយ។

ជាមួយគ្នានេះ លោក បៃដិន ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការដើម្បីដោះលែងលោក Paul Whelan អតីត ទាហានជើងទឹកអាមេរិក ដែលត្រូវបានរុស្ស៊ីចាប់ឃុំខ្លួនដោយ អយុត្តិធម៌ដែរ។

ចំណែកក្រសួងការបរទេសរុស្ស៊ី ក៏បានបញ្ជាក់ផងដែរថា ខ្លួន បានដោះលែងនាង Brittney Griner ពីការឃុំឃាំងនៅរុស្ស៊ីហើយ ក្នុងការដោះដូរអ្នកទោសដែលជាប់ពាក់ព័ន្ធនឹងឈ្មួញអាវុធរុស្ស៊ី លោក Viktor Bout។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ការដោះដូរអ្នក ទោសខាងលើនេះ ត្រូវបានធ្វើឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img