35.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្រកាសធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ

- Advertisement -spot_img

យោធាអាមេរិកនិងកូរ៉េខាងត្បូងបានប្រកាសគ្រោងធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំដោយប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដែលសមយុទ្ធបែបនេះអាចត្រូវបានចាត់ទុកថា ជា “ការប្រកាសសង្គ្រាម”ហើយនឹងនាំឱ្យមានការប្រឆាំងដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។

សមយុទ្ធយោធានេះ គ្រោងនឹងចាប់ផ្តើមឡើងពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនាខាងមុខ ហើយនឹងក្លាយជាសមយុទ្ធរួមគ្នាដ៏ធំបំផុត ដែលធ្វើឡើងដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ថយការហ្វឹកហាត់បែបនេះ ចំពេលមានកិច្ចចរចាសន្តិភាពជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ក្នុងទីក្រុងសេអ៊ូលសមយុទ្ធរួមគ្នាដែលគេហៅថា Freedom Shield និង Warrior Shield ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្ត ចំពេលមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខ (ការឈ្លានពានរបស់កូរ៉េខាងជើង) និង មេរៀនដែលបានរៀនពីសង្គ្រាម និងជម្លោះនាពេលថ្មីៗនេះ។

បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺដើម្បីបង្ហាញពីការរារាំងដ៏រឹងមាំ និងគួរឱ្យជឿជាក់របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងបានហៅការធ្វើសមយុទ្ធរួមគ្នាបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ដោយមន្ត្រីកូរ៉េខាងជើងបាននិយាយកាលពីខែមុនថា សមយុទ្ធរួមគ្នានាពេលខាងមុខក្នុងឆ្នាំនេះ គឺជា “ការត្រៀមរៀបចំសម្រាប់សង្គ្រាមឈ្លានពាន” ដោយបន្ថែមថា ឧបទ្វីបកូរ៉េនឹងធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពតានតឹងម្តងទៀត៕

ប្រភព The Diplomat ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img