អ្នកស្រី ហង្ស ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ឱ្យដឹងថា សហព័ន្ធរបស់អ្នកស្រីបានដាក់វិញ្ញាសាចំនួន៨ សម្រាប់ព្រឹត្តិការឹណ៍កីឡាជាតិ ឆ្នាំមុន២០២៤ ដែលនឹងប្រព្រឹត្តទៅ អំឡុងខែតុលា ខាងមុខ ដោយផ្ដោតលើការរាំគូ និងឯកត្តជន ពោលច្រើនជាងកីឡាជាតិលើកមុន៤វិញ្ញាសា។ អ្វីដែលពិសេសប្លែកជាងលើកមុន គឺឆ្នាំ២០២៤នេះមានវិញ្ញាសាទោល ឬ សូឡូ ដែលសហព័ន្ធចង់ឱ្យកីឡាករ កីឡាការិនីបង្ហាញសមត្ថភាពលើការរាំបែបឯកត្តជន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីអគ្គលេខាធិការ។
ទាក់ទងទៅនឹងការដាក់វិញ្ញាសាសូឡូដែរ អ្នកស្រី ហង្ស ស៊ីមន បញ្ជាក់ថា ក៏ដោយសារតែសហព័ន្ធកីឡារាំពិភពលោកបានបង្កើតវិញ្ញាសានេះដូចគ្នា ហើយម្យ៉ាងការរាំជាគូមិនងាយរកដៃគូ ទើបឈានដល់ការបន្ថែមវិញ្ញាសាឯកត្ដជន។ សម្រាប់ក្លឹបចូលរួមវិញមានចំនួន៥ គឺ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ វេសឡាញខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកណ្ដាល។ អ្នកស្រី ហង្ស ស៊ីមន អះអាងថា កីឡាករ កីឡាការិនីទាំងអស់បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជាតិ និងកីឡាអន្តរជាតិនានាទៀត៕
ដោយគិរីដងរែក