29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់(ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(VOAថ្ងៃទី២២ខែមករា)អង្គការលីកាដូ (Licadho) យល់ថា ប្រទេសកម្ពុជាដែលបានធ្វើសច្ចាប័នលើអនុ សញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ និងពិធីសារបន្ថែម(CEDAW) របស់អង្គការសហ ប្រជាជាតិរួចហើយនោះ គួរតែរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ដើម្បីធានាការពារស្ត្រីខ្មែរ ដែលចេញទៅក្រៅប្រទេស ឱ្យរួចផុតពីការជួញដូរការរំលោភបំពានផ្សេងៗ និងការធ្វើឱ្យបាត់បង់តម្លៃព្រមទាំងសិទ្ធិរបស់ស្ត្រីឱ្យបានប្រសើរ ។ ការ លើកឡើងបែបនេះ ស្របពេលដែលស្ត្រីខ្មែរមួយចំនួនត្រូវគេបោកបញ្ឆោតយកទៅរៀបការនៅប្រទេសចិនហើយភាគ ច្រើននៃស្ត្រីទាំងនោះបានទទួលរងទារុណកម្មទាំងផ្លូវចិត្ត និងរាងកាយរហូតដល់បាត់បង់តម្លៃជាមនុស្ស ដោយសារត ប្តី និងក្រុមគ្រួសារចិនវាយធ្វើបាប ។

-(RFAថ្ងៃទី២២ខែមករា)ពលរដ្ឋខ្មែរអាមេរិកាំង បានជួបជុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការរៀបចំមីទ្ទិញរំលឹកខួប ជ័យជំនះ៧មករា លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដែលពួកគេ ចោទថា គណបក្សនេះបានដឹកនាំប្រទេស ដោយប្រើអំណាចផ្តាច់ការ តពូជពីឪពុកមកកូន ។ ពលរដ្ឋខ្មែរអាមេរិកាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ បានមកជួប ជុំគ្នានៅរដ្ឋមីនីសូតា (Minnesota)ដើម្បីធ្វើបាតុកម្មសម្តែងមតិនោះ ក៏បានអំពាវនាវកុំឲ្យពលរដ្ឋខ្មែរក្នុងរដ្ឋនេះ ចូល រួមមីទ្ទិញដែលរៀបចំឡើង ដោយឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីងតោន ដោយយកឱកាសថ្ងៃរំលឹកខួបនេះ បូកបញ្ចូលគ្នា ធ្វើទិដ្ឋាការ ឬវីហ្សា (VISA) និងលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរផង ។

-(VOAថ្ងៃទី២២ខែមករា)អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការដកហូតឋានន្តរស័ក្ដិថ្នាក់ វរសេនីយ៍ឯកពីស្នងការ រង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយសារតែមន្ត្រីរូបនោះល្មើសវិន័យកងកម្លាំងនគរបាលជាតិ ។ ជុំវិញ រឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឲ្យចាត់វិធានការច្បាប់ប្រសិនបើរកឃើញករណីមន្ត្រីគ្រប់ថ្នាក់ ប្រព្រឹត្តបទល្មើសបន្តទៀត ។

-(RFAថ្ងៃទី២២ខែមករា)ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីរាប់ពាន់ហិកតារ ងាប់អស់ ដោយសារគ្មានទឹកស្រោចស្រព ។ កសិករអះអាងថា បញ្ហានេះកើតឡើងដោយសារអាជ្ញាធរពាក់ព័ន្ធប្រកាន់ បក្ខពួក និង មិនជួយអន្តរាគមន៍បើកទ្វារទឹកឱ្យបានទាន់ពេលវេលា ។ ជុំវិញរឿងនេះ ន្ត្រីសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី ថា ការខ្វះខាតទឹកនេះដោយសាររដ្ឋាភិបាលមិនធ្វើប្រព័ន្ធ ធារាសាស្ត្រឱ្យបានច្រើន ដើម្បីស្ដុកទឹកទុកឱ្យកសិករស្រោចស្រពដំណាំស្រូវ ។ លោកបន្តថា អាជ្ញាធរហាក់ដោះ ស្រាយបញ្ហានេះលំអៀង ដោយជួយសម្រួលតែតំបន់ដែលមានមន្ត្រីគ្រាក់ៗប្រចាំការ ចំណែកតំបន់ដែលគ្មានខ្សែរយៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគឺគ្មានដំណោះស្រាយនោះទេ ៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img