29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(RFAថ្ងៃទី៥ខែមករា)ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំណត់ក្រុមហ៊ុនស្របច្បាប់ដែលនាំពលករ ទៅធ្វើការនៅក្រៅប្រទេសដើម្បីលុបបំបាត់នូវក្រុមហ៊ុនដែលឆបោកពលករកន្លងមក ។ ជុំវិញរឿងនេះ សង្គមស៊ីវិលថា រដ្ឋាភិបាលគួរស្ដារសេដ្ឋកិច្ច និងបង្កើតការងារក្នុងស្រុក ជាជាងឱ្យពលរដ្ឋធ្វើចំណាកស្រុក ។

-(VOAថ្ងៃទី៥ខែមករា)សហគមន៍ជនជាតិដើមភាគតិចកួយ ជាង ២០០គ្រួសារ ខកចិត្តនឹងការសម្រេចរបស់ តុលាការខេត្តកំពង់ធំ ដែលឱ្យតំណាងសហគមន៍ជាអ្នកការពារព្រៃឈើ ៧នាក់ ចាញ់ក្តី ក្នុងសំណុំរឿងបទល្មើសសព ឈើ ដែលក្រុមអ្នកមានអំណាចកាប់ទន្ទ្រានព្រៃអភិរក្សជាដើមបណ្តឹង ។ ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហ គមន៍មូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋដែលលះបង់ការពារប្រយោជន៍ជាតិ គួរត លើកទឹកចិត្ត ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ។ លោកយល់ថា ទង្វើ របស់តុលាការ នឹងប៉ះពាល់ដល់គោលនយោបាយកំណែទម្រង់ប្រព័ន្ធតុលាការ របស់ក្រសួងយុត្តិធម៌ ។

-(VOAថ្ងៃទី៥ខែមករា) អ្នកជំនាញកសិកម្ម និងមន្ត្រីសង្គមស៊ីវិលលើកឡើងដូចៗគ្នាថា ការប្រកាសឱ្យកសិករ ផ្អាកធ្វើស្រូវរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បង្ហាញពីបរាជ័យនយោបាយទឹក ។ អ្នកនាំពាក្យក្រសួងកសិកម្មអះអាងថា ដោយសារតែកសិករនាំគ្នាសម្រុកដាំស្រូវមានចំនួនច្រើនជាងឆ្នាំមុន ទើបបណ្តាលឱ្យខ្វះទឹកធ្វើស្រែ ។ ជុំវិញរឿងនេះ អ្នកជំនាញកសិកម្ម លោក នី ណាក់ មានប្រសាសន៍ថា ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ រដ្ឋាភិបាលគួរតែទម្លាក់ ថវិកាថ្នាក់ជាតិ អន្តរាគមន៍បូមទឹកបន្ថែមឱ្យប្រជាពលរដ្ឋបង្កបង្កើនផលគ្រប់គ្រាន់ ជាជាងចេញសេចក្តីប្រកាសឱ្យប្រជា កសិករផ្អាកធ្វើស្រូវ ៕

ដកស្រង់ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img