31 C
Phnom Penh
Friday, March 14, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់(ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤)

- Advertisement -spot_img

វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សកាន់អំណាចរបស់ថៃ គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បានមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការ អញ្ជើញរបស់ប្រធានគណបក្សកាន់អំណាចនៅកម្ពុជា ដោយបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗ នៃរដ្ឋាភិបាលជា ច្រើនរូប ។ ជុំវិញរឿងនេះ អ្នកឃ្លាំមើលលើកឡើងថា ដំណើរទស្សនកិច្ចរបស់កូនស្រីលោកថាក់ស៊ីន មកកម្ពុជា គឺដើម្បី ពង្រឹងឥទ្ធិពលនៃអ្នកបន្តវេនជំនាន់ក្រោយរបស់គ្រួសារមេដឹកនាំបក្សកាន់អំណាចទាំងពីរ ។

ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ កម្ពុជា និងរ៉ាន់ដាប្តេជ្ញាថា នឹងរួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែន ជាវិធានការ មួយដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ ។ ការប្តេជ្ញាចិត្តនេះធ្វើឡើងដោយភាគីទាំង ២ ក្នុង ជំនួបរវាងទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូត ទើបតែងតាំងថ្មីនៃសាធារណរដ្ឋរ៉ាន់ដា នៅទីស្នាក់ការកណ្ដាលរបស់ NBC ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ គណបក្សប្រឆាំងចំនួនពីរ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន បានស្នើឱ្យ ក្រសួងមហាផ្ទៃ ជួយដោះដូរអង្គបោះឆ្នោតជាង ៣០ នាក់របស់ខ្លួន ឱ្យបានឆាប់ដើម្បីកុំឱ្យគណបក្សបាត់បង់សំឡេងទាំង នោះសម្រាប់ការបោះឆ្នោតអសកល នាខែឧសភាខាងមុខ និងដើម្បីកុំឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ ពលរដ្ឋជាង ១០០ គ្រួសារ បានដាក់ញត្តិទៅព្រះមហាក្សត្រព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ដើម្បីសុំព្រះរាជអន្តរាគមន៍ឱ្យពួកគេបានបន្តរស់នៅលើដីលំនៅឋានដែលស្ថិតនៅជាប់បឹងតា មោក។បឹងតាមោក មានទំហំជាង ៣.២០០ ហិកតា ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វិទ្យុ RFA បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ កម្មកររោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y & W Garment) ប្រមាណ២០ នាក់បន្តដេកយាមរោងចក ដោយបារម្ភថា នៅពេលយប់ ថៅកែអាចលួចដឹកជញ្ជូនសម្ភារៈចេញពីរោងចក្រ ។ ការដេក យាមនៅខាងមុខរោងចក្រនេះ ក្រោយពីថៅកែបានរត់ចោលរោងចក្រ ដោយមិនបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងទៀត ។ ជុំវិញរឿងនេះ ប្រធានសហភាពការងារ លោក អាត់ ធន់ មានប្រសាសន៍ថា ការដេកយាមរោងចក របស់កម្មករនេះ គឺបង្ហាញពីការព្រួយបារម្ភចំពោះទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុន ប៉ុន្តែលោកថា អ្នក ដែលមានតួនាទី ការពារទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុននោះ គឺជាអាជ្ញាធរ ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១៩ខែមិនា ២០២៤ ថា៖ មន្ដ្រីគណបក្សភ្លើងទៀននិយាយថា ការបង្កការលំបាកនៃការផ្លាស់ប្តូរសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត នឹងធ្វើឱ្យការបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង- ស្រុក-ខណ្ឌ នៅពេលខាងមុខ នឹងមិនសេរី និងយុត្តិធម៌ឡើយ ។ ជុំវិញរឿងនេះ អ្នកពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ មីនា ថា ក្រសួងធ្វើការងារ គឺទៅតាមច្បាប់ ។ លោកស្នើទៅគណបក្សភ្លើង ទៀន ឱ្យពិនិត្យមើលសមាសភាព និងផ្ទៃក្នុងរបស់ខ្លួនឡើងវិញ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img