32.2 C
Phnom Penh
Friday, March 14, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់សារព័ត៌មានគិរីដងរែកសម្រាប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤

- Advertisement -spot_img

វិទ្យុ RFI បានចេញផ្សាយកាលពី ថ្ងៃទី១១ខែមិនា ២០២៤ ថា៖ មន្ដ្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមបារម្ភថា អង្គភាពវាយប្រហារលើប្រព័ន្ធ អ៊ីនធឺណិតរបស់រដ្ឋាភិបាលនឹងក្លាយជាឧបករណ៍រឹតត្បិតលើសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសសកម្មជន សង្គម និងនយោបាយ ។ ក្តីបារម្ភកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈ កម្មាធិការសន្តិសុខមួយដោយអះអាងថា ដើម្បីទប់ទល់នឹងការវាយប្រហារអ៊ីនធឺណិត ។

ភ្នំពេញប៉ុស្តិ៍បានចេញផ្សាយកាលពី ថ្ងៃទី១១ខែមិនា ២០២៤ ថា៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា ខណៈភាគីកូរ៉េបន្តផ្តល់ឱកាសការងារកាន់តែច្រើនជូនពលករ កម្ពុជាដែលមានបំណងទៅបម្រើការងារទីនោះ ក្រោមហេតុផលពលករកម្ពុជាបានខិតខំបំពេញការងារដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ។

ភ្នំពេញប៉ុស្តិ៍បានចេញផ្សាយកាលពី ថ្ងៃទី១១ខែមិនា ២០២៤ ថា៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា គណបក្សប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស គឺបានបាត់បង់ការគាំទ្រ និងប្រជាប្រិយភាពស្ទើរតែទាំងអស់ ហើយ ស្របពេលដែលលោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ មិនមានអ្នកគាំទ្រគណបក្សប្រឆាំងធ្វើបាតុកម្មតវ៉ា ចំពោះដំណើរទស្សនកិច្ចនេះទេ ដោយសារតែក្រុមប្រឆាំងប្រមូល គ្នីគ្នាមិនបាន ។

វិទ្យុ VOA បានចេញផ្សាយកាលពី ថ្ងៃទី១១ខែមិនា ២០២៤ ថា៖ ជនជាតិដើមភាគតិចព្នងជិត ១០០គ្រួសារស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញការកាត់ ឆ្កៀលដីដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃសហគមន៍រយ៉ សរុបទំហំ ៦ ពាន់ហិកតារ ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងខេត្តមណ្ឌលគិរី ។ ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ រដ្ឋាភិបាលគួរតែទទួលយកសំណូមពររបស់ជនជាតិដើមភាគតិចដោះស្រាយដោយតម្លាភាព និង យុត្តិធម៌ ។ លោកថា ដីព្រៃក្នុងតំបន់ការពារធម្មជាតិមិនគួរជាកម្មវត្ថុកាត់ឆ្កៀលនោះទេ ព្រោះប៉ះពាល់ជម្រកសត្វ ព្រៃ និងព្រៃឈើធំធេង ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img