29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤)

- Advertisement -spot_img

-(ភ្នំពេញប៉ុស្តិ៍ថ្ងៃទី២៥ខែមករា)លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរ ទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត ។ លោកបាន សរសេរលើហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី ២៣ ខែមករាថា ក្នុងរយៈពេញ ១ ឆ្នាំ ២០២៣ កន្លងទៅ មានជន រងគ្រោះជាង ១ ៥០០ នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ដែលចំណែកនៃមូលហេតុធ្វើឱ្យមាន សោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។

(VOAថ្ងៃទី២៥ខែមករា)សេចក្តីព្រាងអនុសញ្ញាស្ដីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងត្រូវដាក់ឲ្យពិភាក្សានៅអង្គ ការសហប្រជាជាតិនាបុរីញូវយ៉ក នាពេលខាងមុខនេះ ។ អនុសញ្ញានេះក៏កំពុងបង្កក្ដីបារម្ភដល់អង្គការក្រៅរដ្ឋាភិបាល មួយចំនួន ក្នុងនោះមានអង្គការក្នុងប្រទេសកម្ពុជាផងដែរ ជុំវិញផលប៉ះពាល់ខាងសិទ្ធិមនុស្ស ប្រសិនបើសេចក្តីព្រាង នេះត្រូវបានអនុម័តដោយមិនមានការកែសម្រួលឲ្យបានត្រឹមត្រូវជាមុន ។ ជុំវិញរឿងនេះ លោក សួន យុធ្យា នាយក ផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរមានជំហរច្បាស់លាស់ ក្នុងការទាមទារឲ្យ មានការកែប្រែសន្ធិសញ្ញានេះ ដើម្បីធានាថា សិទ្ធិរបស់ពលរដ្ឋមិនត្រូវបានបំពាន តាមរយៈការធ្វើសកម្មភាពតាមបណ្ត ញអ៊ីនធឺណិត ។

-(VOAថ្ងៃទី២៥ខែមករា)លោក ស៊ុន ចន្ទី ជាប្រធានគណបក្សកម្លាំងជាតិដែលទើបបង្កើតឡើងកាលពីចុងឆ្នាំ ២០២៣។ គណបក្សជំទាស់ថ្មីមួយនេះ មានមហិច្ឆតាចង់ក្លាយទៅជាគណបក្សប្រឆាំងធំទី១នៅកម្ពុជា ។ លោក ស៊ុន ចន្ធី បានចំណាយពេលចូលរួមជាមួយគណបក្សប្រឆាំងប្រមាណជា ២០ឆ្នាំ ។ ជម្រើសចូលរួមជាមួយបក្សប្រឆាំងត្រូវ បាន លោក ស៊ុន ចន្ធី បញ្ជាក់ថា គឺមកលោកធ្លាប់ជួបរឿងអយុត្តិធម៌ជាច្រើនកន្លងមក ។

(RFIថ្ងៃទី២៥ខែមករា)គណបក្សភ្លើងទៀនបានប្រកាសស្វាគមន៍គណបក្សកម្លាំងជាតិដែលស្នើសុំពិភាក្សាគ្នារឿងការបែងចែកមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ ។ ការបោះដែរកគ្ន រវាងគណបក្សទាំងពីរពេលនេះត្រូវគេមើលឃើញថា ក្រោយពីមានការប្រជែង និងរិះគន់វាយប្រហារគ្នាទៅវិញទៅមក ដើម្បីទាក់ទាញការគាំទ្រពីសមាជិកសមាជិកានៅមូលដ្ឋាន ។

-(RFIថ្ងៃទី២៥ខែមករា)ទោះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីចុងសប្តាហ៍កន្លងទៅនៅភ្នំពេញ បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់បានកន្លងផុតទៅក្តី តែប្រមុខរដ្ឋាភិបាលកម្ពុជានៅតែបន្តរំលឹកឲ្យអាជ្ញាធរបង្កើនការរឹតបន្តឹងការ អនុវត្តន៍ច្បាប់ ។ នៅក្នុងពិធីបិទសន្និបាតក្រសួងព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ ទី២៣ មករា លោក ហ៊ុន ម៉ាណែត បាន បញ្ហាទៅមេប៉ូលីសជាតិឲ្យពិនិត្យមើលឡើងវិញពីការអនុវត្តន៍ច្បាប់ចរាចរណ៍ ព្រមទាំងរកដំណោះស្រាយផ្សេងៗដើម្បី ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

-(RFAថ្ងៃទី២៥ខែមករា)លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូល ដ្ឋានទ័ពបរទេសណាមួយមានវត្តមាននៅកម្ពុជាឡើយ ។ ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ត្រឹមការអះអាងមិនអាចធ្វើឱ្យសហគមន៍អន្តរជាតិអស់មន្ទិលសង្ស័យឡើយ។ លោក បន្តថា ប្រសិនបើគ្មានការស្រាយចម្ងល់ឱ្យច្បាស់ទេ កម្ពុជានៅតែខាតបង់ពីការសង្ស័យនេះ ។ លោកថា រដ្ឋាភិបាលគួរហ៊ានអនុញ្ញាតឱ្យ សហគមន៍អន្តរជាតិ ឬសហរដ្ឋអាមេរិកអាចចូលធ្វើទស្សនកិច្ចនៅតំបន់សង្ស័យបាន ។

-(RFAថ្ងៃទី២៥ខែមករា)ប្រជាសហគមន៍ខ្មែរនៅអូស្ត្រាលី (Australia) កំពុងចាប់ផ្ដើមធ្វើយុទ្ធនាការជា បណ្ដើរៗ ដើម្បីត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលីនៅដើមខែមីនាខាងមុខ ។ ពួកគាត់អះអាងថា ការធ្វើបាតុកម្មនេះ ដោយសារលោក ហ៊ុន ម៉ាណែត មិនបានដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើយ ដោយបន្តបំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងចាប់ឃុំ ខ្លួនអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំងតាមអំពើចិត្ត ។ ជុំវិញរឿងនេះ នាំពាក្យបក្សកាន់អំណាច ការធ្វើ បាតុកម្មនេះ មិនអាចធ្វើឲ្យរដ្ឋាភិបាល ប្តូរគោលជំហររបស់ខ្លួនឡើយ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img