29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មាននៃសារព័ត៌មានគិរីដងរែក សម្រាប់(ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣)

- Advertisement -spot_img

-(ភ្នំពេញប៉ុស្តិ៍ថ្ងៃទី២៧ខែធ្នូ) លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស ថា មន្ត្រីដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់មិនដោះស្រាយ គួរត្រូវដកចេញពីក្របខ័ណ្ឌរដ្ឋ ខណៈវិធានការ នៃការអប់រំគួរតែបញ្ចប់ត្រឹមឆ្នាំ ២០២៣ នេះ ដោយអនុវត្តវិធានការផាកពិន័យនៅឆ្នាំ ២០២៤ ។ លោក ស សុខា បានថ្លែងដូចនេះ ក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំ ឡើងនៅទីលានតេជោ ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

-(RFIថ្ងៃទី២៧ខែធ្នូ)កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលត្រូវបានរៀបចំ ឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គឺមានឯកសារសំខាន់ចំនួន៣ ត្រូវបានអនុម័ត ។ ឯកសារទី១ គឺ សេចក្តីថ្លែង ការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ។ ឯកសារទី២ គឺ ផែនការ សកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០២៣-២០២៧) និងឯកសារទី៣ ស្តីពីគំនិតផ្តួចផ្តើម រួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។


-(RFAថ្ងៃទី២៧ខែធ្នូ)គណបក្សកម្លាំងជាតិដែលជាគណបក្សថ្មីមួយបង្កើតឡើងដោយអតីតមន្ត្រីនៃអតីតគណ បក្សសង្គ្រោះជាតិបានស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ពិនិត្យមើលលទ្ធភាពក្នុងការដោះលែងអ្នកទោសដែល ជាប់ឃុំ ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងមេដឹកនាំសហជីពទាំងអស់ ។ ជុំវិញរឿងនេះ មន្ត្រីអង្គ ការសង្គមសស៊ីវិល និងលោក រ៉ុង ឈុន ជាអតីតអនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា គណបក្សកម្លាំងជាតិចេញ សេចក្តីការណ៍នេះគឺដោយសារតែគណបក្សបានមើលឃើញថា ការឃុំខ្លួនពួកគេទាំងអស់នោះ ពាក់ព័ន្ធនឹងរឿង នយោបាយ ជាជាងការអនុវត្តច្បាប់ ។

-(VOAថ្ងៃទី២៧ខែធ្នូ)ក្រុមអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថន ដែលជាមេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) បានប្រមូលផ្ដុំគ្នានៅមុខពន្ធនាគារព្រៃស ដើម្បីបង្ហោះប៉េងប៉ោងបង្ហាញពីការនឹករឭកដល់កញ្ញា ស៊ីថរ ដែលកំពុងជាប់ពន្ធនាគារ និងស្នើដល់រដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពរបស់ក្រុមសហជីព ។ ជុំវិញរឿងនេះ ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សុខ ឈុនអឿន ថា លោក និងអ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ នៅតែបន្តតស៊ូស្វែងរកយុត្តិធម៌ជូនកញ្ញា ស៊ីថ និងទាមទារសិទ្ធិសេរីភាពជូនកម្មករសហជីពទាំងអស់ ។ លោកបន្តថា ក្រុមសហជីពក៏បានដាក់ញត្តិទៅក្រសួងការងារ ដើម្បីឱ្យមានការទម្លាក់ចោលបទចោទប្រកាន់នានាទៅលើថ្នាក់ដឹកនាំសហជីព ។

-(VOAថ្ងៃទី២៧ខែធ្នូ)លទ្ធផលនៃជំរឿនសេដ្ឋកិច្ចដែលត្រូវបានដាក់សម្ពោធនៅក្នុងរបាយការណ៍ បង្ហាញថា អង្គភាពសេដ្ឋកិច្ចឬអង្គភាពអាជីវកម្ម ឬផ្នែកមួយនៃអង្គភាពអាជីវកម្មនៅកម្ពុជា សរុបទាំងអស់មានចំនួនជាង ៧៥ ម៉ឺន សហគ្រាស ដែលកើនឡើង ៤៩% បើធៀបនឹងជំរឿនសេដ្ឋកិច្ច ដែលធ្វើឡើងកាលពីឆ្នាំ ២០១១ ពោលគឺក្នុងរយៈ ពេលជាង ១០ ឆ្នាំ ។

-(RFAថ្ងៃទី២៧ខែធ្នូ)ក្រុមកូដករណាហ្គាវើលដ៍ និងសហជីពចេញទាមទាររដ្ឋាភិបាលឱ្យដោះលែងកញ្ញា
ឈឹម ស៊ីថ នៅមុខពន្ធនាគារព្រៃស ពីព្រោះមេដឹកនាំសហជីពរូបនេះមិនមានកំហុសដូចការចោទប្រកាន់ឡើយ ។ការជួបជុំសម្តែងមតិនេះ គឺពួកគេរៀបចំឡើង ដើម្បីរំឭកថ្ងៃកំណើតរបស់កញ្ញា ឈឹម ស៊ីថន និងបង្ហាញពីវីរភាព លះបង់សេរីភាព ដើម្បីបុព្វហេតុការពារសិទ្ធិសេរីភាព និងផលប្រយោជន៍រួមរបស់កម្មករ ។ ជុំវិញរឿងនេះ សហគមន៍ ជាតិ និងអន្តរជាតិនៅតែស្នើដល់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញដល់តុលាការឱ្យទម្លាក់ចោល ការចោទប្រកាន់លើតំណាងសហជីពណាហ្គាវើលដ៍ និងដោះលែងប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យសេរីភាពឡើងវិញ ។

-(RFAថ្ងៃទី២៧ខែធ្នូ)ពលរដ្ឋ ២៤៧គ្រួសារ រស់នៅខេត្តក្រចេះ ស៊ូស្លាប់ មិនព្រមចាកចេញពីភូមិកំណើត របស់ពួកគាត់នោះឡើយ បើទោះបីអាជ្ញាធរបានបណ្ដេញពួកគាត់ចេញពីតំបន់នោះក៏ដោយ អ្នកភូមិទាំងនោះ ព្រមានតវ៉ាទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ប្រសិនបើអាជ្ញាធរមិនដោះស្រាយករណីនេះ ដោយយុត្តិធម៌ ជុំវិញ រឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តក្រចេះ លោក យ៉ុន អ៊ាម ដែលចុះអង្កេតរឿងនេះ យល់ថា ការតវ៉ របស់ពលរដ្ឋ អាជ្ញាធរគួរតែយកចិត្តទុកដាក់ដោះស្រាយ ព្រោះអ្នកភូមិបានកាន់កាប់ដីនៅតំបន់នោះ តាំងពីដូនតា និង ខ្លះទៀតកាន់កាប់តាំងពីឆ្នាំ ១៩៧៩ ដោយមានផ្ទះធំៗ ជាច្រើនខ្នង ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img