ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែ ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បី ឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនឡើងនៃការប្រកួត ប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍ការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត នយោបាយ, សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកលូតលាស់យ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើ ប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើនភាពធន់ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។
ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែក កសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្ស- និស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និង ការ រៀនតាមប្រព័ន្ធឌីជីថលព្រមទាំងលើកកម្ពស់ស្វ័យសិក្សា របស់សិស្ស- និស្សិត ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការ ជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាម សាលារៀន ជាពិសេស សាលារៀន នៅទីជនបទ និងតំបន់ដាច់ស្រយាល ដើម្បីជំរុញការបណ្តុះបណ្តាលតាម ប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំង លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ ទាំងអស់គ្នា ។
ទី៣. គ្រឹះស្ថានឧត្តមសិក្សាត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អ ប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និង អន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើពុទ្ធិ និងជំនាញផ្នែក បច្ចេកវិទ្យា និងឌីជីថលស្របតាមនិន្នាការនៃ សេដ្ឋកិច្ច និង សង្គម, តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤។
ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង និងគ្រឹះស្ថានឧត្តមសិក្សាដទៃទៀត ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថាន ស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់ បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលបាន ចំណេះដឹងថ្មីៗ ការពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើន គុណភាពនៃការអប់រំ, ការបណ្ដុះបណ្ដាល, និង ការសិក្សាស្រាវជ្រាវឱ្យ កាន់តែប្រសើរ ជាមួយនឹងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍រវាងសាកល វិទ្យាល័យដៃគូ។
ទី៥. សាកលវិទ្យាល័យ ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើន ការសិក្សាស្រាវជ្រាវបែប វិទ្យាសាស្រ្តតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បី លើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹ ស្តីទៅនឹងអនុវត្តជាក់ស្តែង ដើម្បីផ្ទេរចំណេះជាក់ស្តែង, ទាំងទ្រឹស្ដី, ការអនុវត្ត និង ឧត្តមានុវត្ត ជូនដល់សិស្ស-និស្សិត៕


ដោយគិរីដងរែក