28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

សម្ដេចធិបតី ហ៊ុន ម៉ាណត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤

- Advertisement -spot_img

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្នុងខេត្ត ព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលកម្មវិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចធិបតី ផ្ទាល់ ក្រោមការសិក្សានិងរៀបចំដោយក្រុមការងារអន្តរក្រសួង ដែលដឹកនាំ ដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រូសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្នុងពីធីដ៏អធិកអធមនោះ ម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ គោលដៅប្រើប្រាស់ ធនធានដែលមានសក្តានុពល និងមានមូលដ្ឋាន ឧស្សាហកម្មស្រាប់ សម្រាប់ជំរុញសន្ទុះសកម្មភាពសេដ្ឋកិច្ចជាតិ “ ឱ្យ កាន់តែក្លៀវក្លាឡើង, ជាពិសេសប្រើប្រាស់ឱ្យអស់លទ្ធភាពនូវហេដ្ឋា រចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបានកន្លងមកដែលក្នុងនោះ ខេត្តព្រះសីហនុ មានជាស្រេចនូវតំបន់សេដ្ឋកិច្ចពិសេសធំៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវលឿនភ្នំពេញ- ព្រះសីហនុ, និងចំណតកំពង់ផែទឹកជ្រៅ” ដែលតភ្ជាប់ខេត្តនេះ ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតទាំងក្នុងប្រទេស នឹងក្នងតំបន់ បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏កំពុងគិតគូររៀបចំមជ្ឈមណ្ឌលឡជីស្លឹកកម្រិតតំបន់នៅក្នុងខេត្តនេះផងដែរ ទៅក្នុងក្របខ័ណ្ឌនៃការរៀបចំផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ស្របជាមួយការអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img