23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

សមាជិកសភាអាមេរិកប្រាប់ ប្រធានាធិបតីជាប់ឆ្នោតលោក Lai ថា អាមេរិកគាំទ្រតៃវ៉ាន់

- Advertisement -spot_img

សមាជិកសភាអាមេរិក ២នាក់ បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោកWilliam Lai Ching-te_កាលពីថ្ងៃទី25 ខែ មករា ដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ ទីក្រុងវ៉ាស៊ីនតោន ចំពោះកោះដែលគ្រប់គ្រង ដោយខ្លួនឯង ដែលចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។ លោក Lai បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី13 ខែមករាទោះបីជាមានការព្រមានពីទីក្រុងប៉េកាំងថាលោកនឹងនាំមកនូវ “សង្គ្រាម និងការធ្លាក់ ចុះ” ដល់តៃវ៉ាន់អាណត្តិទីបី សម្រាប់គណ បក្ស វឌ្ឍនភាពប្រជាធិបតេយ្យក៏ដោយ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក Ami Bera នៃរដ្ឋកាលីហ្វ័រញ៉ា និង សមាជិកសភាគណបក្សសាធារណរដ្ឋលោក Mario Diaz-Balart បានមកដល់ទីក្រុងតៃប៉ិកាលពីថ្ងៃពុធ ដោយពួកគេត្រូវបានរំពឹងថា នឹងស្នាក់នៅដល់ថ្ងៃសុក្រនេះ។លោក Diaz-Balart បាននិយាយនៅក្នុង កិច្ចប្រជុំជាមួយលោក Lai “ក្នុង ចំណោមសារសំខាន់ ដែលយើងកំពុងនាំ យកមកទីនេះនៅថ្ងៃនេះ របស់អាមេរិកសម្រាប់តៃវ៉ាន់ គឺ រឹងមាំ វាជាគឺថាការគាំទ្រការពិត ហើយជាការគាំទ្រ 100% ពីគណ បក្សទាំងពីរ”។



លោក Lai បានថ្លែងអំណរ គុណ ចំពោះការបង្ហាញការគាំទ្ររបស់ពួក គេ តាមរយៈ “សកម្មភាពជាក់ស្ដែង” ដោយ និយាយថា “ដំណើរទស្សនកិច្ចរបស់អ្នកនៅឯចំណុចប្រសព្វដ៏សំខាន់នេះ បង្ហាញយ៉ាង ពេញលេញនូវការគាំទ្រដ៏រឹងមាំរបស់អាមេរិកចំពោះតៃវ៉ាន់”។ លោក Lai សង្ឃឹមថាសភាអាមេរិកនឹង “បន្តគាំទ្រតៃវ៉ាន់ក្នុងការពង្រឹងសមត្ថភាពការពារខ្លួន ដូច្នេះយើងអាចរួមគ្នាការពារសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់”។ លោក Bera និងលោក Diaz-Balar តំណាងឱ្យក្រុមទីពីររបស់អាមេរិក ដែលបានមកដល់ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតី តៃវ៉ាន់ ដែល បានឃ្លាំមើលយ៉ាងដិតដល់។ ទី1 គឺជាគណៈ ប្រតិភូក្រៅផ្លូវការ ដែលត្រូវបានបញ្ជូន ដោយប្រធានាធិបតី Joe Biden ដើម្បីអបអរសាទរលោក Lai ពីរថ្ងៃបន្ទាប់ពីការបោះ ឆ្នោត។

ប៉ុន្ដែដំណើរទស្សនកិច្ចនោះត្រូវបានគ្របដណ្តប់ដោយ ប្រទេសកោះប៉ាស៊ីហ្វិកNauru បានប្រកាសភ្លាមៗថា ខ្លួនកំពុងប្តូរភក្តីភាពទៅទីក្រុងប៉េកាំង ដោយទុកឱ្យតៃប៉ិនៅសល់តែសម្ព័ន្ធមិត្តការទូត ចំនួន 12ប៉ុណ្ណោះ ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបានរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ កាលពីថ្ងៃពុធ យន្តហោះចម្បាំងចិន ១៨គ្រឿង នាវាកងទ័ពជើងទឹក៦គ្រឿង និងបាឡុងចិន ត្រូវបានរកឃើញនៅជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់តៃប៉ិ។ កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃដដែលនោះ នាវាចម្បាំងអាមេរិក ១គ្រឿង បានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបមួយ បំបែក កោះនេះចេញពីប្រទេសចិន។ នាវា USS John Finn ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការ លើកកម្ពស់សេរីភាព នៃការធ្វើនាវាចរណ៍ សម្រាប់ប្រជាជាតិទាំងអស់ជាគោលការណ៍៕

ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img