23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

សមាជិកសភាគណបក្សកាន់អំណាចកូរ៉េខាងត្បូងត្រូវបាន វាយប្រហារនៅតាមដងផ្លូវ

- Advertisement -spot_img

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា សមាជិកសភាគណបក្សកាន់អំណាចកូរ៉េខាងត្បូងម្នាក់ ត្រូវបានវាយប្រហារនៅតាមផ្លូវមួយ ក្នុងសង្កាត់ Gangnam ទីក្រុងសេអ៊ូល កាលពីថ្ងៃទី25 ខែមករាដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណម្នាក់។ របាយការណ៍និយាយថា លោកសី Bae Hyun-jin អាយុ 40ឆ្នាំ ត្រូវបានវាយ ប្រហារដោយវត្ថុមួយ ហើយត្រូវបានគ បញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបស់ លោកស្រី មិនគំរាមកំហែងដល់អាយុជីវិត ទេ។ ការវាយប្រហារនេះកើតឡើងប្រហែល មួយខែ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង របស់ប្រទេសនេះលោក Lee Jae-myung ត្រូវបានគេចាក់ចំ ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងកំពង់ផ Busan។

គាត់បានទទួលការវះកាត់ ហើយត្រឡប់មកធ្វើការវិញនៅថ្ងៃទី១៧ ខែមករា។លោកស្រី Bae អតីតអ្នករាយការណ៍ ព័ត៌មាន ជាអ្នកនាំពាក្យរបស់ប្រធានាធិបតីYoon Suk Yeol នៅពេលគាត់ជាប្រធានាធិបតីជាប់ឆ្នោត។ អ្នកនយោបាយកូ រ៉េខាងត្បូងល្បីៗជាច្រើននាក់ ត្រូវបានគេ វាយប្រហារជាសាធារណៈ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Song Young-gil បានដឹកនាំគណបក្សប្រជាធិប តេយ្យ មុនលោក Lee ត្រូវបានវាយចំក្បាលដោយវត្ថុមិនច្បាស់លាស់ នៅឆ្នាំ២០២២។ក្នុងឆ្នាំ២០០៦ លោកស្រី Park Geun- hye ដែលពេលនោះជាមេដឹកនាំគណបក្សអភិរក្សនិយម ដែលក្រោយមកបានឡើងកាន់តំណែងជាប្រធានាធិបតី ត្រូវបានគេវាយប្រហារដោយកាំបិតចំក្បាល នៅឯការជួបជុំមួយ៕

ប្រភព Reuter ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img