29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

វេទិកាពិភាក្សា ស្តីពី គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ដែលរៀបចំដោយ ក្លិបអ្នកកាសែតកម្ពុជា

- Advertisement -spot_img

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំដោយលោកប្រធាន ពុយ គា សហការជាមួយក្រសួងរ៉ែ និងថាមពល បានរៀបចំវេទិកាពិភាក្សា ស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ក្រោមវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងចំនុចគួរឱ្យចាប់អារម្មណ៍ពីវេទិកាពិភាក្សា ស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា មាន៤គឺ
១ កម្ពុជា មានថាមពលអគ្គិសនីគ្រប់គ្រាន់(៦២ភាគរយ ជាថាមពលស្អាត) សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងអាចលក់ទៅប្រទេសក្រៅ ជាពិសេស គឺសិង្ហបុរី។ ពីមុន កម្ពុជា ទិញអគ្គិសនីពីប្រទេសជិតខាង។
២ មកទល់ពេលនេះ ក្រុមហ៊ុនអូស្ត្រាលី បានចំរាញ់រ៉ែមាស បានជិត ១០តោន នៅខេត្តមណ្ឌលគិរី។
៣ មិនមានការនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីទៀតទេ បើមាន គឺជាសកម្មភាពខុសច្បាប់។
៤ តំបន់ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់ក្រហម មិនឱ្យមានការរុករករ៉ែនោះទេ លើកលែងតែក្រុមហ៊ុន ២ ដែលមានអាជ្ញាបណ្ណរួចហើយក្នុងនោះមានមួយជាក្រុមហ៊ុនជប៉ុន៕

លោកប្រធាន ពុយ គា បានលើកឡើងថា គោលបំណងនៃការរៀបចំវេទិកាពិភាក្សា ដើម្បីជួយ អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែម អំពីបច្ចុប្បន្ន ភាពរួមទាំងស្ថានភាពទូទៅ នៃ វិស័យរ៉ែ និងថាមពល សំខាន់គោលដៅនៃការអភិវឌ្ឍប្រភពថាមពល ប្រកបដោយចីរភាព រួមទាំងបញ្ហាប្រឈមជាសកល សម្រាប់វិស័យជាអទិភាពនេះ ។ គោលការណ៍ឧបត្ថម្ភធន (ការចេញខាត) ដើម្បីរួមចំណែកការលំបាក របស់ផ្នែកឯកជន ពាក់ព័ន្ធ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏ត្រូវបានលើកយកមកបង្ហាញ នៅក្នុងវេទិកាពិភាក្សានេះ ផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img