32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

វិនិយោគគិនមកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី មានចំណាប់អារម្មណ៍​យ៉ាងខ្លាំងលើទីផ្សារកម្ពុជា

- Advertisement -spot_img

(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ច មកពីប្រទេសឥណ្ឌា ឌូបៃនិងសិង្ហបុរី ដែលអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ជាពិសេស វិស័យសុខាភិបាល ទេសចរណ៍ និង ម្ហូបអាហារ។ នេះជាការអះអាងពីបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna) ប្រធានក្រុមហ៊ុនយូណៃធីត ហូលឌីង អ៊ីន ។

ជាក់ស្តែងនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមវិនិយោគគិនមកពីប្រទេស​ឥណ្ឌា ឌូបៃនិងសិង្ហបុរី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ។

លោកបណ្ឌិត មូហាមេត ជីនណា(Mohamed Jinna)ស្នើសុំការគាំទ្រ និងកិច្ចសហ​ប្រតិ​បត្តិការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ទាក់ទាញវិនិយោគិន​ពីតំបន់មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោក ជាពិសេសបណ្តា​ប្រទេស​មូស្លីមចំនួន ៥៧ ប្រទេស រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់​រួមជាដើម។ ព្រឹត្តិការណ៍ជំរុញធុរកិច្ចនេះ គ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ​នៅ​ចុងឆ្នាំ២០២៥ ខាងមុខ។

ឯកឧត្តមអគ្គនាយកភា​ពាណិជ្ជកម្មកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើម និងការរៀបចំព្រឹត្តិ​ការ​ណ៍​ជំរុញធុរកិច្ចដែលបានលើកឡើងដោយគណៈប្រតិភូធុរកិច្ចនាពេលនេះ ហើយ​សភាពាណិជ្ជកម្មកម្ពុជា នឹងសិក្សានិងពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍​រួមគ្នានេះ។

ជាមួយគ្នានោះនៅព្រឹកថ្ងៃដដែល បន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារជាមួយ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា គណៈ​ប្រតិ​ភូក៏បានបន្តទៅជួប ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ដែលជាតំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួង។

លោក បណ្ឌិត មូហាមេត បានលើកឡើងអំពីការជំរុញទេសចរណ៍តាមនាវាខ្នាតធំ ពីកម្ពុជា ទៅចិន វៀតណាម និងថៃ ដែលជាវិស័យសក្តានុពលមួយ កំពុងទទួលបាន​ចំណាប់អារម្មណ៍ខ្លាំង។ ក្រៅពីនេះ បណ្ឌិត មូហាមេត កំពុងសម្របសម្រួល​ជាមួយ​ក្រុមហ៊ុនផ្តល់ដើម្បីផ្តជំនួយបរិក្ខាពេទ្យមកកម្ពុជា រួមមានបរិក្ខាព្យាបាលជំងឺមហារីក និង សន្លាក់ឆ្អឹងជាដើម ដែលមានតម្លៃជាង១លានដុល្លាផងដែរ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img