26 C
Phnom Penh
Friday, January 3, 2025
- Advertisement -spot_img

វរសេនីយ៍ឯកឆ្មាំបដិវត្តន៍អ៉ីរ៉ង់ម្នាក់ ត្រូវគេបាញ់សម្លាប់ ក្នុងរដ្ឋធានីតេហេរ៉ង់

- Advertisement -spot_img

(ឌូបៃ)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានឱ្យដឹងថាមន្ត្រីម្នាក់របស់ខ្លួន គឺលោកវរសេនីយ៍ឯក សាយ៉ាដ ខូដៃ (Sayad Khodai) ត្រូវបានគេបាញ់សម្លាប់ នៅក្នុងការលួចធ្វើឃាតដ៏កម្រមួយ នៅក្នុងរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ តាស្នីម (Tasnim) បានរាយការណ៍ថា មនុស្ស២នាក់ ជិះលើម៉ូតូមួយគ្រឿង បានបើកការបាញ់ប្រហារលើលោក Khodai ខណៈសារព័ត៌មាន អ៉ីស្នា (ISNA) បានឱ្យដឹងថាសមាជិកមួយចំនួននៃបណ្ដាញទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែលត្រូវបានចាប់ខ្លួនដោយ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ ប៉ុន្តែ ខាងភាគីអ៉ីស្រាអែលមិនបានធ្វើអត្ថាប្បាយឆ្លើយតបអ្វីនោះទេ។

គួរបញ្ជាក់ថា ការធ្វើឃាតមន្ត្រីអ៉ីរ៉ង់បែបនេះមិនមែនទើបតែកើតឡើងជាលើកទី១ឡើយ ដោយអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញអ៉ីរ៉ង់ ៦នាក់ ត្រូវបាន គេធ្វើឃាតចាប់តាំងពីឆ្នាំ២០១០មក ហើយភាគច្រើនឃាតកគឺជាខ្មាន់កាំភ្លើងជិះលើម៉ូតូ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img