33.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

វត្តមានព្រះរាជបុត្រ ព្រុយណេ អមបិតាទ្រង់យាងមក កម្ពុជា

- Advertisement -spot_img

កាលពីម្សិលមិញនេះ ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ បានយាងមកដល់កម្ពុជា ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺវត្តមានព្រះរាជបុត្រ Abdul Mateen អមព្រះបិតាទ្រង់មកកម្ពុជាដែរ។

តាមរយៈរូបភាពផ្សព្វផ្សាយ អំពីព្រះរាជដំណើរមកដល់ កម្ពុជា របស់ ព្រះចៅស៊ុលតង់ Hassanal Bolkiah និង ព្រះ រាជបុត្រ Abdul Mateen គឺ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍នេះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ដោយឡែក ព្រះ រាជបុត្រ Abdul Mateen គឺ ព្រះអង្គម្ចាស់ ដ៏ ស្រស់ សង្ហា របស់ ប្រទេស ព្រុយណេ ដែល ទទួល បាន ព្រះ កិត្តិនាម ល្បី រន្ទឺ លើ បណ្ដាញ សង្គមនានា ហើយ ទ្រង់ ក៏ ពុំ ដែល លាក់លៀម ពី ជីវិត ខាងក្រៅ របស់ ទ្រង់ ឡើយ។ ព្រះ រាជបុត្រ Abdul Mateen តែង បង្ហោះ ភាគច្រើន ជា រូប លេង កីឡា ផ្សេង ៗ ហាត់ប្រាណ រូប ជាមួយ សត្វ ចិញ្ចឹម រូប ក្នុង រាជវាំង ឬ រាជដំណាក់ និង សម្ភារៈ មាន តម្លៃ កប់ពពកជាច្រើន ព្រម ទាំង ការ ចូលរួម ក្នុង កម្មវិធី ជាមួយ ខ្សែ រាជវង្ស ដទៃ ទៀតផងដែរ។

ជាងនេះទៅទៀត ក្នុង ចំណោម សកម្មភាព កីឡា បុរស វ័យ ៣១ ឆ្នាំ រូប នេះ ចេះ លេង បាល់ទាត់, ជិះ ស្គី, ប្រដាល់, និង ហែលទឹក ចំណែក សត្វ ដែល ស្រលាញ់ គឺ ឆ្មារ និង កូន ខ្លា។ បុត្រា ទី បួន នៃ ស្ដេច ស៊ុលតង់ Haji Hassanal Bolkiah Mu’izzaddin Waddaulah រូប នេះ បាន ទទួល ឋានៈ យោធា លើក ដំបូង ក្នុង ឆ្នាំ ២០១១ ក្រោយ បញ្ចប់ ការសិក្សា ពី បណ្ឌិត សភា យោធា Sandhurst ដែល ទ្រង់ បាន យាង ចូល កាលពី ព្រះជន្ម ១៨ វស្សា ដែល ជា បេក្ខជន ក្មេង ជាង គេ។

សូមបញ្ចាក់ដែរថា ព្រះរាជបុត្រ Abdul Mateen បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុត្រាអង្គនេះបានយាងអមព្រះរាជដំណើរជាមួយព្រះបិតា ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muizzaddin Waddaulah មកកម្ពុជា ខណៈក្សត្រទាំងពីរអង្គ ត្រូវបានគេមើលឃើញថា យាងបើកយន្តហោះពិសេស Boeing 787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ៩ ខែវិច្ឆិកា ២០២២៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img