24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

លោកអ្នកមាន មហានគរ ម៉ូបាល (MOHANOKOR Mobile V.2) ប្រើប្រាស់ហើយឬនៅ?

- Advertisement -spot_img

ឥឡូវនេះគ្រប់អតិថិជនទាំងអស់អាចដំណើរការរូបរាងថ្មី និងមុខងារថ្មីរបស់ MOHANOKOR Mobile App បានហើយ ដោយគ្រាន់តែធ្វើការ Update App របស់លោកអ្នកក្នុង App Store ឬ Play Store ជាការស្រេច!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈលេខទូរស័ព្ទ: ១៨០០-២០-៦៦៦៦ Email: info@mohanokor.com Facebook Page / Telegram: Mohanokor MFI ឫ គេហទំព័រ: www.mohanokormfi.com.kh។ 

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានអភិវឌ្ឍន៍កំណែទម្រង់ថ្មី 2.0.០ បានដាក់ដំណើរការជាស្ថាពរ! ជាមួយកម្មវិធី “មហានគរ ម៉ូបាលជំនាន់ថ្មី 2.0.0” បើកដំណើរការពេញលេញជាមួយរូបរាងដ៏ស្រស់ស្អាត ដំណើរការប្រើប្រាស់កាន់តែលឿន និងមុខងារបន្ថែមផ្សេងៗជាច្រើនទៀត ធ្វើឲ្យបទពិសោធន៍សេវាហិរញ្ញវត្ថុបែបឌីជីថលរបស់លោកអ្នកកាន់តែប្រសើរឡើង។

អតិថិជនជាទីគោរព! ការទន្ទឹងរង់ចាំរបស់អ្នកបានមកដល់ហើយ! នេះគឺជាការកែប្រែដ៏ពិសេសនូវកំណែទម្រង់មុខងារថ្មីៗនៃកម្មវិធីរបស់យើងខ្ញុំត្រូវបានបញ្ចេញឲ្យប្រើប្រាស់ ដើម្បីឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍ពីសេវាហិរញ្ញវត្ថុឲ្យកាន់តែប្រសើរជាងមុន។ សូមចូលទៅកាន់ App Store ឬPlay Store ទូរស័ព្ទដៃរបស់អ្នក ហើយ Update MOHANOKOR Mobile App ឥឡូវនេះ ដើម្បីអាចប្រើប្រាស់មុខងារថ្មីៗ និងដំណើរការកាន់តែទំនើប កាន់តែងាយស្រួល ជាមួយ៖

– រូបរាងថ្មី / មុខងារបន្ថែមថ្មីៗ

– ការរៀបចំហិរញ្ញវត្ថុសមស្របនឹងតម្រូវការ

– ជាមួយមុខងារដោយការស្កេនមុខ ឬម្រាមដៃ

– ការពង្រឹង និងបង្កើនប្រព័ន្ធសុវត្ថិភាព 

– ដំណើរការកម្មវិធីកាន់តែមានភាពលឿនឆាប់រហ័ស

– បទពិសោធន៍នៃការប្រើប្រាស់ថ្មី និងមុខងារយ៉ាងសម្បូរបែប។

សូមទាញយកឥឡូវនេះដើម្បីធ្វើការដំឡើងតាមរយៈតំណខាងក្រោម៖

– App Store: https://apple.co/3TDw3oO

– Play Store: https://bit.ly/3TIjF6H

អំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក

មហានគរ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការ និងមានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន។ នាពេលបច្ចុប្បន្ននេះ មហានគរ មានការិយាល័យប្រតិបត្តិការ ឬសាខា និងម៉ាស៊ីន អេធីអឹម នៅទូទាំងប្រទេសកម្ពុជា។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក មានផលិតផល និងសេវាកម្មដ៏សម្បូរបែបផ្តល់ភាពងាយស្រួល ជូនអតិថិជន ដូចជាសេវាឥណទាន ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាទូទាត់ប្រតិបត្តិការ សេវាបើកប្រាក់បៀវត្ស ម៉ាស៊ីនដកប្រាក់ (ATM) និងម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (CRM) ព្រមទាំងសេវាឌីជីថល មហានគរ ម៉ូបាល (MOHANOKOR Mobile) ដែលប្រតិបត្តិការកាន់តែរហ័សលើទូរស័ព្ទដៃ ដែលអាចធ្វើការស្កេនទូទាត់រហ័ស តាមរយៈការស្កេន KHQR ការផ្ទេរប្រាក់ទៅមករវាងធនាគារក្នុងស្រុកផ្សេងៗតាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទ 1800 20 6666 ដោយមិនគិតកម្រៃសេវា។ មហានគរ ជាដៃគូហិរញ្ញវត្ថុដ៏ជឿទុកចិត្តរបស់លោកអ្នក !

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img