30.5 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

លោកស្រី អោង សានស៊ូជី មានទោសជាប់ពន្ធនាគារ កើនដល់ ៣៣ឆ្នាំ

- Advertisement -spot_img

យំាងហ្គោន៖ តុលាការប្រទេសមីយ៉ាន់ម៉ា នាថ្ងៃសុក្រ ទី៣០ ខែធ្នូនេះ បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី រយៈពេល៧ឆ្នាំបន្ថែមទៀត សម្រាប់បទល្មើសពុករលួយចំនួន៥ មកដល់ពេលនេះ លោកស្រីត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣៣ឆ្នាំហើយ។

បទចោទប្រកាន់អំពើពុករលួយទាំង៥ករណី ថ្មីៗនេះ គឺពាក់ព័ន្ធទៅនឹងការជួលក៏ដូចជាជួសជុលថែទាំឧទ្ធម្ភាគចក្រ ដែលបានបណ្តាលឱ្យខាតបង់ថវិការបស់រដ្ឋ ពេលលោកស្រីនៅកាន់អំណាច។
វាគឺជាសាលក្រមចុងក្រោយថ្មីមួយទៀត បន្ទាប់ពីសវនាការជំនុំជម្រះក្តីរបស់លោកស្រីបានប្រព្រឹត្តអស់រយៈពេលជាច្រើនខែមកនេះ និងពុំមានការចោទប្រកាន់បន្ថែម លើលោកស្រីទៀតឡើយ។

បទល្មើសរបស់លោកស្រី កន្លងមក រួមមាន ការបំពានគោលការណ៍រឹតត្បិតប្រឆាំងជំងឺកូវីដ១៩, ការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការញុះញង់ឱ្យមានអំពើហិង្សា, ការល្មើសច្បាប់កិច្ចការសម្ងាត់ជាតិ និងការព្យាយាមជះឥទ្ធិពលលើគណៈកម្មការបោះឆ្នោត នៃប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img