កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកស្រី សូ ស្រីម៉ី ប្រធានកណ្តាលផែន ជ័យឧត្តម និងលោក សាន សុខា អនុប្រធានកណ្ដាលផែន នៃចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពី លោក យន់ ចំរើន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកជល់គិរី តំណាងលោក ដូវ គឹមស៊ីន ប្រធាន ស.ស.យ.ក ស្រុក ដឹកនាំសមាជិកចំនួន៥នាក់មកចូលរួមពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលជាអំណោយរបស់ លោកស្រីប្រធាន សួ ស្រីមុី និងលោកសាន សុខា ព្រមទាំងគ្រួសារ បាននាំយកអំណោយខាងលើ មកចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសសាលាបឋមសិក្សាតាមល់លើ សាលា មត្តេយ្យសហគមន៍តាមល់លើ សាលាមត្តេយ្យសហគមន៍ដងទង់ និង ឧបត្ថម្ភទូកមួង សម្រែករាជសីហ៍បារមីតាមល់លើ ស្ថិតនៅនៅសាលាបឋមសិក្សា តាមល់លើ ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីចែកអំណោយរបស់សប្បុរសជនខាងលើនោះមាន៖
-លោកគ្រូ អ្នកគ្រូ សរុបចំនួន ០៩ នាក់ ស្រី ០៦ នាក់
-សិស្សបឋមសិក្សា សរុបចំនួន ២៣២ នាក់ ស្រី ១១៨ នាក់
-សិស្សមត្តេយ្យសហគមន៍តាមល់លើ សរុបចំនួន ៤៦ នាក់ ស្រី ២៣ នាក់ -សិស្សមត្តេយ្យសហគមន៍ដងទង់ សរុបចំនួន ២៥ នាក់ ស្រី ១១ នាក់
សម្ភារៈដែលទទួលបានរួមមាន៖
- កាតាប ចំនួន 200
- សៀវភៅចំនួន 350 ក្បាល
- ខ្មៅដៃចំនួន 350 ដើម
- បន្ទាត់ចំនួន 350
- ថវិកាឧបត្ថម្ភគ្រូ សរុបចំនួន 180,000 រៀល (គ្រូម្នាក់ 20,000 រៀល)
- ឧបត្ថម្ភគណៈកម្មការគ្រប់គ្រងសាលារៀន ចំនួន 2,000,000 រៀល
- ឧបត្ថម្ភចាស់ព្រឹទ្ធាចារ្យ គណៈកម្មការទូកមួង ចំនួន 280,000 រៀល
- ថវិកាឧបត្ថម្ភមន្ត្រីការិយាល័យស្រុក ចំនួន 120,000 រៀល
- ថវិកាឧបត្ថម្ភទូកមួង ចំនួន 600,000 រៀល
- សិស្សានុសិស្សដែលមិនទទួលបានកាតាប ចំនួន 121 នាក់ ទទួលបានថវិកាម្នាក់ 5,000 រៀល សរុប 605,000 រៀល ។
សូមញ្ជាក់ផងដែរថា នៅក្នុងពិធីចែកអំណោយនេះ មានការសហការពីលោក ពេជ ឆាន នាយកសាលាបឋមសិក្សាតាមុលលើ និងលោកគ្រួ អ្នកគ្រូ និងភ្ញៀវកិត្តិយស ចំនួន ២២នាក់បន្ថែមទៀត។ យើងសង្កេតឃើញថា នៅក្នុងកម្មពីធី ពោពេញទៅដោយស្នាមញញឹមរីករាយទាំងអស់គ្នា ជាពិសេស កូនៗ ក្មួយៗ កុមារា កុមារី ដែលជាសិស្សានុសិស្សនៅសាលាបឋមតាមុលលើនោះ ពិតជាមានសេចក្តីរីករាយ ស្នាមញញឹមស្រស់ស្រាយ សប្បាយចិត្ត នៅពេលបានទទួល អំណោយ ជាសម្ភារះសិក្សាពីសប្បុរសជនរបស់យើងខាងលើ។



















ដោយគិរីដងរែក




