30.7 C
Phnom Penh
Sunday, November 2, 2025
- Advertisement -spot_img

លោកស្រី សួ ស្រីមុី បានដឹកនាំសមាជិកសមាជិកា ចូលរួមកម្មវិធីរត់កម្សាន្ត Olympia Fun Run ( កីឡាដើម្បីសុខភាព និងការថែរក្សាអនាម័យ បរិស្ថានសាធារណៈ )

- Advertisement -spot_img

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី សួ ស្រីមុី ប្រធានកណ្តាល ផែនជ័យឧត្តម ចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា និងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ អមដំណើរដោយ៖

លោកស្រី គឹម វល័ក្ខ អនុប្រធានកណ្ដាលផែនជ័យឧត្តម តំណាងឲ្យ ផែន មុី ហេង ភ្នំពេញនឹងកញ្ញា ទូច មេត្រី លេខា ផែន មុី ហេង តំណាងឲ្យ លោក លឹម សុខឡេង អនុប្រធានកណ្ដាលផែនជ័យឧត្តមនិងជាប្រធានផែន មុីហេង ។

លោកស្រី សាយ សុទ្ធី ប្រធានចលនាស្ត្រី ផែន ជ័យមង្គល តំណាងឲ្យ ផែន ជ័យមង្គល ដឹកនាំសមាជិកសមាជិកាចំនួន ១៨នាក់ ចូលរួម រត់កម្សាន្ត ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ក្នុងទឹកដីខណ្ឌ ៧មករា ជាលើកដំបូង នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសុខភាព មិត្តភាព និងភាពរីករាយ ពិសេសដើម្បីសប្បុរសធម៌ ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ និងជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា និង លោក ថេង សុថុល អភិបាលនៃគណ​អភិបាលខណ្ខ៧មករាផងដែរ ។

នៅក្នុងកម្មវិធីនេះផងដែលគឺមានការគាំទ្រ ពី សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងពីក្លិប កីឡារត់ K K Running Club ក៏ដូចជាមានការសហការពីរដ្ឋបាលខណ្ឌ៧មករា មានការឧបត្ថម្ភធំដោយ THE OLYMPIA MALL និង OLYMPIA CITY ។

កម្មវិធីរត់កម្សាន្ត Olympia Fun Run ធ្វើឡើងក្នុងគោលបំណង លើកស្ទួយ កីឡាដើម្បីសុខភាព និងការថែរក្សាអនាម័យ បរិស្ថានសាធារណៈ ដោយចាប់ផ្ដើមចេញពីភូមិសាស្ត្រ ខណ្ឌ ៧មករា ការប្រកួតមានចំនួន ២ ប្រកួតគីឡូ គឺ រត់ ៣ គីឡូម៉ែត្រ និង ៥ គីឡូម៉ែត្រ និងចាប់ផ្ដើមចេញ និងបញ្ចប់ទី នៅជាន់ផ្ទាល់ដី នៅ ផ្សារទំនើប Olympia ដោយឆ្លងកាត់ទីតាំងមួយចំនួននៅក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ចំពោះថវិកាដែលនៅសល់សម្រាប់ការចំណាយទាំងអស់ និងបរិច្ចាគជូន អង្គការសប្បធម៌ នៅក្នុងខណ្ឌ ៧មករា ។

យើងសង្ខេតឃើញថា លោកស្រីប្រធាន សួ ស្រីមុី តែងតែអញ្ជើញចូលរួមសឹងតែគ្រប់សម្មភាពសង្គមរបស់រដ្ឋាភិបាល ការងារមនុស្សធររបស់សមាគម ជាពិសេសទៅទៀតនោះ លោកស្រី តែងតែដឹកនាំក្រុមការងារចុះផ្ទាល់ទៅតាមមូលដ្ឋាននាៗ ដែលមានប្រជាពលរដ្ឋមានការខ្វះខាត ដោយការចំណាយទាំងអស់គឺជា ថវិការផ្ទាល់ខ្លួន​ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img