25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

លោកស្រី ផេឡូស៊ី អះអាងថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលកោះតៃវ៉ាន់ឡើយ

- Advertisement -spot_img

តៃប៉ិ៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានថ្លែងអះអាងនៅថ្ងៃពុធនេះថា ដំណើរទស្សនកិច្ចរបស់លោកស្រីបានបញ្ជាក់ យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះ បានធ្វើឱ្យលោកស្រីក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន លោក ផេឡូស៊ី បាននិយាយថា នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងមិនបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់យើង។

ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះបានបន្ថែមថា សាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំងលោកស្រី និងសេតវិមានបានអះអាងដូចគ្នាថា សហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយឡើយ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img