25 C
Phnom Penh
Friday, September 25, 2026
- Advertisement -spot_img

លោកស្រី Peng Liyuan ​និង​លោកស្រី Melania Trump   ភរិយារបស់​លោក​ Donald Trump ​ប្រធានាធិបតីអាមេរិក​​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សិល្បៈអាស៊ី

- Advertisement -spot_img

នាថ្ងៃទី២៤ ខែកញ្ញា វេលាថ្ងៃត្រង់ តាម​ម៉ោងក្នុងតំបន់​ ​លោកស្រី Peng Liyuan ​​ភរិយា​របស់​លោក ​Xi Jinping ប្រធានរដ្ឋចិន និង​លោកស្រី Melania Trump ភរិយារបស់​លោក​ Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សិល្បៈអាស៊ី​នៅ​ក្រុង​វ៉ាស៊ីនតោន។ ភរិយា​របស់​ប្រមុខរដ្ឋនៃប្រទេស​ទាំងពីរ​បានអញ្ជើញ​ទស្សនា​សាលតាំងពិព័រណ៍នានា រួមទាំងសាល Peacock Hall ​ផងដែរ។ លោកស្រី Peng Liyuan​ បាន​កោតសរសើរ​ចំពោះ​ភាគី​អាមេរិក​ដែល​បានប្រគល់វត្ថុបុរាណវប្បធម៌ចិនត្រឡប់​មកប្រទេសចិនវិញ​ជាបន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថា ប្រទេសចិន​និងសហរដ្ឋអាមេរិក​នឹង​បន្ត​បង្កើន​ការផ្លាស់ប្តូរ​វប្បធម៌​ និងកិច្ចសហប្រតិបត្តិការផ្នែក​​អភិរក្ស​បេតិកភណ្ឌវប្បធម៌ ​ដើម្បី​បង្កើន​ចំណងមិត្តភាព​រវាងប្រជាជន នៃប្រទេសទាំងពីរ។


បន្ទាប់ពី​ការទស្សនា លោកស្រី Peng Liyuan ​និងលោកស្រី Melania Trump ​បាន​អញ្ជើញ​ទស្សនាការច្រៀង​ចម្រៀង​ចិន​ដោយយុវជនអាមេរិក និង​បាន​ធ្វើការផ្លាស់ប្តូរ​យ៉ាង​ជិតស្និទ្ធ​ជាមួយពួកគេ។ លោកស្រី Peng Liyuan ​បានលើកទឹកចិត្ត​អ្នក​ទាំង​អស់​គ្នា​ឱ្យ​បន្តខិតខំ​ប្រឹងប្រែង​រៀនភាសាចិន​ និង​វប្បធម៌របស់​ប្រទេសចិន ​ដើម្បី​ក្លាយ​ជាបេសកជន​នៃ​មិត្តភាពរវាងប្រទេសចិន​និងអាមេរិក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img