33 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតាំងគោកដោយឥតគិតថ្លៃ

- Advertisement -spot_img

កំពង់ធំ៖ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុ ប្រធានក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និង យុវជន រួម ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅ ភូមិគ្រើលឃុំអណ្តូងពោធិ៍ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តកំពង់ធំ បានមានប្រសាសន៍ថាកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះគឺជាលើកទី០៤និងជាសក្ខីភាពបញ្ជាក់ យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខភាពសាធារណៈ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ពិតមានសេចក្តីសប្បាយរីករាយ និងដឹងគុណ យ៉ាងខ្លាំងចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែល តែង តែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្នុងរយៈពេល១ថ្ងៃនេះ បងប្អូន ប្រជាពលរដ្ឋក្នុងស្រុកតាំងគោក នឹងទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ ដោយ ក្រុម គ្រូពេទ្យដែលមានបទពិសោធនិងជំនាញឯកទេសខ្ពស់ផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះលោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ជាក់ ស្តែងថ្ងៃនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ក្នុងខេត្តកំពង់ធំនេះដោយឥតគិតថ្លៃ អ្វីទាំងអស់រួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្ត្រី ជំងឺ បេះដូង ពិនិត្យ ជំងឺភ្នែក វះកាត់តូចជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺ សើរស្បែក ជំងឺត្រចៀក ច្រមុះ បំពងកថតកាំរស្មី ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកប ដោយបេះដូង ទឹកចិត្ត មនុស្សធម៌ និងស្នាមញញឹម ដែល សកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និង ព្យាបាល សុខភាពរបស់ ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម(TYDA) ព្យាបាលជំងឺទូទៅ ជូន ប្រជាពលរដ្ឋដោយគិតថ្លៃនាឱកាសនេះ សរុបមានចំនួន ២ ៩៣៨នាក់ស្មើនឹង៥១៦៦ ករណី។

ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៧៧នាក់។ រាល់ ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្ទាល់។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ លោកជំទាវបណ្ឌិតបានចែកជូននៅកាបូបស្ពាយដល់សិស្សានុសិស្សមួយចំនួនទៀត ផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img