37.4 C
Phnom Penh
Thursday, March 26, 2026
- Advertisement -spot_img

លោកDing Xuexiangអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាZhongguancunនិងថ្លែងសុន្ទរកថា

- Advertisement -spot_img

ថ្ងៃទី២៥ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាZhongguancunបានបើកធ្វើនៅក្រុងប៉េកាំង។លោកDing Xuexiangឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។ លោកDing Xuexiangបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងពន្លឿនការជំរុញភាពឯករាជ្យម្ចាស់ការក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយកម្រិតខ្ពស់ ផ្តោតសំខាន់ទៅលើការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ។តំបន់ប៉េកាំង-ធានជីន-ហឺប៉ី តំបន់ដីសណ្តទន្លេយ៉ាងសេនិងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ គឺជាកម្លាំងចលករសំខាន់ទាំងបីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ដូច្នេះយើងត្រូវប្រមូលផ្តុំកម្លាំងផ្តោលើការអភិវឌ្ឍនៃតំបន់ទាំង៣នេះ ដើម្បីជំរុញការកសាងមជ្ឈមណ្ឌលនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឱ្យឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈការធ្វើសមាហរណកម្មតំបន់ និងកសាងសមត្ថភាពច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមត្ថភាពនាំមុខក្នុងវិស័យឧស្សាហកម្មកម្រិតខ្ពស់ សមត្ថភាពប្រមូលផ្តុំធនធានផ្នែកបច្ចេកវិទ្យានិងធនធានមនុស្ស ក្នុងន័យជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

លោកបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីនានា ដើម្បីកសាងសហគមន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល។លោកបានស្នើថា យើងត្រូវកសាងបណ្តាញនវានុវត្តន៍ដែលកាន់តែបើកចំហនិងប្រកបដោយបរិយាប័ន្ន ធ្វើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែទូលំទូលាយនិងចម្រុះ ព្រមទាំងជំរុញសមភាពនៃអភិបាលកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែសមភាព៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img