លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការនៅកូរ៉េកុំ ជឿទៅលើអប្បិយជំនឿ ដែលមិនសមហេតុផល ដែលបានប្រឌិតឡើងដោយបុគ្គលម្នាក់ នោះព្រោះវានឹងធ្វើឱ្យបងប្អូន នឹងបាត់បង់ ប្រាក់ចំណូល និងឱកាសត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញ ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរនៅកូរ៉េមួយចំនួនដោយមានអ្នកខ្លះទើបចូលធ្វើការ និងខ្លះទៀត មិនទាន់ដាច់ កិច្ចសន្យាការងារបាននាំគ្នាសម្រុក ទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសវិញដោយសារ តែមានបុគ្គលមេដឹកនាំរបស់ខ្លួនបាន ទស្សន៍ទាយថាមានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យក្រិន ផែនដី ហើយមានតែប្រទេសកម្ពុជាទេ ដែលមានសុ វត្ថិភាព និងសុខសាន្ត ។
តាមរយៈសារសំឡេងនៅក្នុងតេឡេក្រាមនៅល្ងាចថ្ងៃទី២៥ សីហានេះលោកហេងសួរបានមានប្រសាសន៍ថាក្រសួងការងារក៏ដូចជាស្ថាន ទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានសហការជាមួយសមាគមគាំពារពលករដើម្បីធ្វើការពន្យល់ដល់បងប្អូនពលករខ្មែរ យើងដែលចង់វិល ត្រឡប់មកស្រុកវិញ តាមការអំពាវនាវរបស់បុគ្គលមួយរូបដែលជឿលើអបិយជំនឿបានឃោសនាឱ្យបងប្អូនវិលត្រឡប់មកស្រុកវិញដើម្បី នៅក្បែរគាត់ ។
លោក ហេង សួរ បានបន្តថា « នេះជាអប្បិយជំនឿមួយ ដែលមិនសមហេតុមិនសមផលដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បង ប្អូនមិនថាទាំងជនជាតិខ្មែរឬ ជនជាតិផ្សេងទេ ភាគច្រើនចង់បានទៅធ្វើការនៅកូរ៉េ ឬ ជប៉ុន។ ប៉ុន្តែពេលដែលយើងទៅដល់ទីនោះ ហើយស្រាប់តែវិលត្រឡប់មកវិញដោយឈរលើអប្បិយជំនឿមិនសមហេតុផលនេះគឺ វាជាការសោកស្តាយ » ។
លោកហេង សួរ បានបន្តទៀតថា « ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនពលករខ្មែរ យើងសូមយកលក្ខណៈវិទ្យាសាស្ត្រជាគោលហើយសូម គិតពីផលប្រយោជន៍របស់ខ្លួនផងដែរ ។ បើបងប្អូនចេញមកទាំងបង្ខំ បែបនេះមិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យ បងប្អូនបាត់បង់ឱកាសល្អ និងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ ។ ដូច្នេះសូមគិតបញ្ហារបស់ខ្លួន »៕





ដោយគីរីដងរែក




