29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក សែម បូរ៉ា ប្រគល់ទឹកប្រូវីដា ទៅដល់លោក យ៉ង់ រ៉ា តំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ ឧត្តមសេនីយ៍ទោ អនុបណ្ឌិត សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោគ ជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក

- Advertisement -spot_img

ព្រឹកថ្ងៃទី១២ ខែមករា នៅឯការិយាល័យកណ្តាលទឹកប្រូវីដា ក្រោមការចង្អុលបង្ហាញរបស់លោក អុឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុនដូនពេញ ត្រេឌីង ជាមួយក្រុមការងាររបស់លោកសែមបូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា បានប្រគល់ទឹកប្រូវីដាជូនបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកនូវចំនួន៩៩កេសធំដើម្បីយកទៅចាត់ចែងរាល់តម្រូវការរបស់អង្គភាពផ្ទាល់

ក្នុងនោះដែរ លោក សែមបូរ៉ា និងលោក ប៉ោ កុសល ពិតជាមានក្តីរំភើបរីករាយដែលបានធ្វើអំពើល្អៗដល់សង្គមជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលទៀតផង ជានិច្ចកាល លោក សែម បូរ៉ា តែងតែបរិច្ចាកទឹកប្រូវីដាទៅដល់បងប្អូនកងកម្លាំងនិងប៉ូលិសចរាចរណ៍ដែលឈរតាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ជាពិសេសជាមួយបងប្អូនអ្នកសារព័ត៌មានទៀតផង។

សូមបញ្ចាក់ថា ការប្រគល់ទឹកប្រូវីដានេះដែរ ជាកិច្ចការជួយដល់សង្គម និងសប្បុរសធម៌ចេញពីគំនិតផ្តួចផ្តើមរបស់លោក គង់ ចាន់ណារ៉េត ផ្ទាល់ ដែលលោកតែងតែជួយជ្រោមជ្រែងបំផុតទៅដល់មន្រ្តីកងកម្លាំងដែលឈរជើងនិងការពារដែនអាកាសដើម្បីមាតុភូមិកម្ពុជា។

ជាចុងក្រោយ លោក យ៉ង់ រ៉ា ដែលតំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ ឧត្តមសេនីយ៍ទោ អនុបណ្ឌិត សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោគ ជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក
សូមថ្លែនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវអំពើល្អមួយនេះ ដែលកងកម្លាំងយើងគួរយកគម្រូតាមជាពិសេសបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ចូលរួមធ្វើការងារសង្គមដើម្បីប្រជាជនកម្ពុជា និងការពារទឹកដីកម្ពុជា ដែលជាប្រទេសដ៏អច្ឆារយ្យ ឃីងដំ អហ្វ វន់ឌឺ។ អរគុណសន្តិភាព។

បន្ទាប់ពីពិធីប្រគល់ទឹកប្រូវីដានេះរួច ឯ.ឧ ឧត្តមសេនីយ៍ទោ អនុបណ្ឌិត សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោគ ជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានអនុញ្ញាតិ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា និង លោក ឧកញ៉ា ប៉ោ កុសល ចូលជួបសម្តែងការគួរសមដើម្បីស្វែងយល់រវាងការងារកងកម្លាំងនិងអ្នកសារព័ត៌មានក្នុងទិសដៅតែមួយក្រោមដំបូលសន្តិភាពដែលមានសម្តេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img