29.4 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

លោក ពូទីនស្រមៃថា រុស្ស៊ីនឹងអាចឈ្នះសង្គ្រាមអ៊ុយក្រែន

- Advertisement -spot_img

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅទីក្រុងវីលនីញូសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែលេងល្បែងភ្នាល់ដ៏អាក្រក់មួយ នោះគឺគិតថា លោកខាងលិចនឹងបោះបង់ចោលអ៊ុយក្រែន ដែលកំពុងតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក បៃដិន បន្តថា លោក ពូទីន នៅតែជឿជាក់ខុសថា រុស្ស៊ីនឹងអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែនបាន។

លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោក ពូទីន គិតថា ការរួបរួមរបស់ពួកយើងនឹងបែកបាក់នៅពេលធ្វើតេស្តលើកដំបូង ប៉ុន្តែគាត់គិតខុស។ លោក បៃដិន បន្ថែមថា ការការពារសេរីភាពមិនមែនជាការងារមួយថ្ងៃ ឬមួយឆ្នាំនោះទេ វាជាការងារពេញមួយជីវិតរបស់ពួកយើង ហើយគ្រប់ពេលវេលា… ការរួបរួមរបស់ពួកយើងនឹងមិនដួលរលំនោះទេ ខ្ញុំសន្យា។

លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា សព្វថ្ងៃនេះ សម្ព័ន្ធភាពរបស់ពួកយើងនៅតែជាកំពែងការពារសន្តិសុខ និងស្ថិរភាពសកល ដូចដែលវាមានជាង ៧ទសវត្សរ៍មកហើយ។ អង្គការណាតូកាន់តែរឹងមាំ, ស្វាហាប់ជាងមុន និងមានការរួបរួមគ្នាជាងពេលណាៗ វាពិតជាមានសារៈសំខាន់ក្នុងការកសាងអនាគតរួមគ្នារបស់ពួកយើង៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img