ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក គឺជា “មហាអំណាចឯករាជ្យ និងមហាអំណាចពិភពលោកដ៏រឹងមាំ” នៅក្នុងសុន្ទរកថាមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីរុស្ស៊ី។
នៅក្នុងវីដេអូដែលបានចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ពូទីន ថ្លែងថា នៅលើឆាកអន្តរជាតិ រុស្ស៊ីប្តេជ្ញាបន្តអនុវត្តគោលនយោបាយដែលឆ្លើយតបនឹងផលប្រយោជន៍សំខាន់ៗ នៃមាតុភូមិរបស់យើង ។
សារនេះត្រូវបានគេជឿជាក់ថា មានគោលបំណងលើកកម្ពស់ការស្នេហាជាតិជាថ្មីម្តងទៀត និងការគាំទ្រដល់រដ្ឋបាលរបស់លោក ពូទីន ផ្ទាល់។ លទ្ធផលនៃការស្ទង់មតិពីសាធារណៈជនរុស្ស៊ី បានបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការលុកលុយដ៏យូរនៅអ៊ុយក្រែន ៕




ដោយគីរីដងរែក




