ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសរសេរប្លុក Farouk Sarmad លើ បណ្តាញសង្គម X និងត្រូវបានចេញផ្សាយដោយសារព័ត៌មានSputnik នៅថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤, បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បាននិយាយថា បើលោកជាប់ឆ្នោតមែនសហរដ្ឋអាមេរិក អាចត្រូវរ៉ូវជាមួយរុស្ស៊ីនិងចិន។នោះក្នុងកិច្ចសម្ភាសន៍នោះ លោកត្រាំ លើកឡើងថា «ខ្ញុំមិនគិតថា ពួកគេជាសត្រូវឡើយ ហើយខ្ញុំគិតថា យើងអាចចុះសម្រុងជាមួយចិន និងរុស្ស៊ីបាន។ ខ្ញុំចង់ឲ្យរុស្ស៊ី ដោះស្រាយបញ្ហានៅអ៊ុយក្រែន»។ ពាក់ព័ន្ធរឿងនេះ ធ្វើឲ្យគេនឹកឃើញដល់បទសម្ភាសន៍របស់លោក ត្រាំ ជាមួយ Elon Musk កាលពីថ្ងៃទី១២ខែសីហា ដែលពេលនោះ អតីត ប្រធានាធិបតីអាមេរិក បានរម្លឹកពីទំនាក់ទំនងនយោបាយរបស់គាត់ ជាមួយប្រធានាធិបតីរុស្ស៊ី វ៉ាឌីមៀរ ពូទីន និង អះអាងថា តាមពិតទៅ វាជារឿងល្អបំផុតដែលប្រធានាធិបតីអាមេរិក ត្រូវរឹតចំណងទាក់ទងជាមួយមេដឹកនាំបរទេសត្បិតតែប្រទេសនីមួយៗមានគោលនយោបាយខុសគ្នាក៏ដោយ។
ប្រភព Censor.Net ប្រែសម្រួលដោយគិរីដងរែក