25.2 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

លោក ត្រាំ អាចនឹងបង្ហាញខ្លួនក្នុងតុលាការ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

- Advertisement -spot_img

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ នៅថ្ងៃអង្គារ ទី៤ ខែមេសា ខាងមុខនេះ ដែលជាធម្មតារដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក បដិសេធមិនផ្សព្វផ្សាយការចោទប្រកាន់នោះទេ មុនពេលជនសង្ស័យត្រូវបាននាំខ្លួនឡើងតុលាការ។

ដកស្រង់សម្តីមេធាវីរបស់ លោក ត្រាំ New York Times បានរាយការណ៍ថា លោក ត្រាំ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការកំពូល ដែលស្ថិតនៅសង្កាត់ Manhattan ទីក្រុងញូយ៉ក ជុំវិញការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆ័យនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ចោទប្រកាន់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយការស៊ើបអង្កេតមួយជុំវិញការសូកប៉ាន់បំបិតមាត់តារាភាពយន្ដអាសអាភាសនាង Stormy Daniels។ តាមរយៈការចោទប្រកាន់ខាងលើ លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុត ដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងកើតមានឡើង ខណៈលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕

ប្រភពប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img