22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេស ឡើងវិញ

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនត្រូវការថវិកាសរុបចំនួន ៥៥ ពាន់លានដុល្លារដើម្បីគ្របដណ្តប់ឱនភាពថវិកានៅឆ្នាំក្រោយ និងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ។

ថ្លែងតាមរយៈវីដេអូក្នុងកិច្ចប្រជុំតុមូលជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Zelensky បាននិយាយថា ប្រទេសរបស់លោកត្រូវការលុយ ៣៨ ពាន់លានដុល្លារ ដើម្បីបង្កើតឱនភាពក្នុងថវិកាជាតិសម្រាប់ឆ្នាំក្រោយ និង ១៧ ពាន់លានដុល្លារទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងសាលារៀន មន្ទីរពេទ្យ និងកន្លែងថាមពលជាដើម ។

លោកបាននិយាយថា “ជំនួយកាន់តែច្រើនដែលអ៊ុយក្រែនទទួលបាននៅពេលនេះ គឺមានន័យថា វានឹងឆាប់បញ្ចប់សង្រ្គាមរបស់រុស្ស៊ី ហើយវាក៏កាន់តែធានាថា សង្រ្គាមដ៏ឃោរឃៅបែបនេះនឹងមិនរីករាលដាលទៅកាន់ប្រទេសផ្សេងទៀតឡើយ” ។

ជាចុងក្រោយលោកប្រធានាធិបតីក៏បានលើកសរសើរដល់លោកខាងលិច ក៏ដូចជាប្រទេសពាក់ព័ន្ធដទៃទៀតផងដែរ ចំពោះការបន្តគាំទ្រទាំងផ្នែកសេដ្ឋកិច្ច សព្វាវុធ និងឧបករណ៍ចាំបាច់ទាំងអស់ដល់រដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រភព RadioFreeEurope/RadioLibery ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img