នៅថ្ងៃទី ២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី ២០ នៃការគ្រងរាជ្យសម្បត្តិ។
លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីព្រះអង្គទ្រង់ឡើងគ្រងរាជ្យសម្បត្តិមក ព្រះអង្គបានរួមព្រះរាជវិភាគទានយ៉ាងសំខាន់ចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងការស្តារឡើងវិញ និងការផ្លាស់ប្តូរអន្តរជាតិរបស់កម្ពុជា ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមកដើម្បីផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា។ក្រោមការដឹកនាំរួមរបស់ភាគីទាំងពីរ សហគមន៍រួមវាសនារវាងចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ក្របខ័ណ្ឌសហប្រតិបត្តិការ “ត្បូងពេជ្រ ” មានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ការកសាង “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងត្រី និងស្រូវ” ទទួលបានលទ្ធផលជាវិជ្ជមាន ហើយ “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-កម្ពុជា ” ត្រូវបានប្រារព្ធឡើងដោយជោគជ័យ ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
លោក Xi Jinping បានគូសបញ្ជាក់ទៀតថា លោកមានឆន្ទៈធ្វើការជាមួយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីពង្រឹងការណែនាំជាយុទ្ធសាស្ត្រចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងន័យជំរុញឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត៕
ដោយគិរីដងរែក