32.9 C
Phnom Penh
Thursday, March 12, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤

- Advertisement -spot_img

នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែមីនា កិច្ចប្រជុំបិទសម័យប្រជុំលើកទីបួននៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ (CPPCC)ត្រូវបានធ្វើឡើងនៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋដទៃទៀតបានអញ្ជើញចូលរួមកិច្ចប្រជុំបិទសម័យប្រជុំ។


កិច្ចប្រជុំនេះបានអំពាវនាវដល់អង្គភាព និងសមាជិកទាំងអស់នៃ CPPCC ឱ្យរួបរួមគ្នាកាន់តែជិតស្និទ្ធជុំវិញគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាស្នូល រួមចិត្តរួមកម្លាំង បោះជំហានឆ្ពោះទៅមុខដ៏ក្លាហានមោះមុត និងដើរតាមមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសចិនដ៏មោះមុតឥតងាករេ សំដៅរួមចំណែកថ្មីកាន់តែច្រើន ក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។


កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤ ស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍, សេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤ ស្តីពីរបាយការណ៍ស្តីពីការដោះស្រាយសំណើច្បាប់ចាប់តាំងពីបើកសម័យប្រជុំលើកទីបីនៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤មក, របាយការណ៍របស់គណៈកម្មាធិការសំណើច្បាប់នៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤ ស្តីពីការពិនិត្យសំណើច្បាប់នៃសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤ និងសេចក្តីសម្រេចនយោបាយនៃសម័យប្រជុំលើកទីបួននៃគណៈកម្មាធិការ CPPCC នីតិកាលទី ១៤៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img