32.7 C
Phnom Penh
Friday, September 18, 2026
- Advertisement -spot_img

លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់​ចំពោះ​ការអភិវឌ្ឍ​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿន   

- Advertisement -spot_img

នាពេលថ្មីៗនេះ ​លោក ​Xi ​Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ចិន ​ប្រធានរដ្ឋចិន​និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​ផ្តល់​អនុ​សាសន៍​ណែនាំ​សំខាន់​ចំពោះ​ការអភិវឌ្ឍ​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿន​ដោយ​លើក​ឡើង​ថា ​ចាប់តាំងពីសមាជលើកទី ​១៨ ​របស់បក្សកុម្មុយនីស្តចិនមក ​ឧស្សាហ​កម្ម​កម្មន្ត​សា​ល​ដ៏ជឿនលឿនរបស់ប្រទេសចិន​មានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ ​សម​ត្ថ​ភាព​ច្នៃប្រឌិតថ្មី ​កម្លាំង​ប្រកួតប្រជែង​និង​កម្លាំងជាក់ស្តែងចម្រុះ​បានកើនឡើង​គួរឱ្យ​កត់​សម្គាល់ ​ហើយបាន​បោះជំហានយ៉ាងរឹងមាំទៅរក​កិច្ចកសាងប្រទេសខ្លាំងក្លា​ខាង​ផលិត​កម្ម ​។  

លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​នៅក្នុងដំណើរថ្មី ​យើងត្រូវ​ចាត់ទុកគំនិតសង្គម​និយ​ម​ដែល​មានលក្ខណៈពិសេសចិន​ក្នុងយុគសម័យថ្មី​ជាគោលការណ៍ណែនាំ​ដើម្បី​អនុវត្ត​គំនិត​អភិវឌ្ឍន៍ថ្មី​ដោយពេញលេញ ​ត្រឹម​ត្រូវ​និងគ្រប់​ជ្រុង​ជ្រោយ​ ​ប្រកាន់ខ្ជាប់ទិសដៅ​ដែល​ប្រកប​ដោយ​ភាពវៃឆ្លាត ​ភាពបៃតង​និង​ការរួមបញ្ចូលគ្នា ​ពង្រឹង​និង​ពង្រីកឧស្សាហ​កម្ម​កម្មន្ត​សាល​ដ៏ជឿនលឿន​ជាបន្តបន្ទាប់ ​លើកកម្ពស់​កម្រិតសមត្ថភាព​ដែល​ប្រកបដោយ​ភាព​ម្ចាស់​ការ​និង​អាចគ្រប់គ្រងបាន​នៃ​ខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ​ក៏ដូចជាពន្លឿនការ​ក​សាង​ប្រព័ន្ធឧស្សាហកម្មទំនើប​ដែល​តម្កល់​ទុក​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿនជា​ឆ្អឹង​ខ្នង​សំដៅ​ផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លា​​ដល់​ការជំរុញ​ការធ្វើទំនើបកម្មតាមបែបផែនចិន ​។    

សូមបញ្ជាក់ថា ​មហាសន្និបាត​ឧស្សាហ​កម្ម​កម្មន្តសាល​ដ៏ជឿនលឿនទូទាំងប្រទេស​បាន​បើក​ធ្វើ​នៅទីក្រុងប៉េកាំង​ចាប់ពីថ្ងៃទី ​១៦ ​ដល់ថ្ងៃទី ​១៧ ​ខែកញ្ញា ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img