29.6 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

លោក Rishi Sunak ប្ដេជ្ញាដោះស្រាយបញ្ហាធំ ៣ ក្នុងនាមជានាយករដ្ឋមន្ត្រី អង់គ្លេស

- Advertisement -spot_img

ថ្លែងនៅក្នុងវិមាន Downing Street កាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Rishi Sunak បាននិយាយថា លោកនឹងព្យាយាមកែតម្រូវភាពរញ៉េរញ៉ៃដែលបន្សល់ទុកដោយអ្នកកាន់តំណែងមុន ក៏ដូចជាស្តារជំនឿលើនយោបាយ និងដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ។

លោក Sunak រំពឹងថានឹងកាត់បន្ថយការចំណាយចំនួន ៤០ ពាន់លានផោន (៤៥ ពាន់លានដុល្លារ) នៅក្នុងហិរញ្ញវត្ថុសាធារណៈដែលបង្កើតឡើងដោយការធ្លាក់ចុះសេដ្ឋកិច្ច ការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងកម្មវិធីជំនួយរយៈពេល ៦ ខែសម្រាប់ច្បាប់ថាមពលរបស់ប្រជាជន ។

ទន្ទឹមនោះ សេដ្ឋវិទូ និងអ្នកវិនិយោគបាននិយាយថា ការតែងតាំងរបស់លោក Sunak នឹងធ្វើឲ្យទីផ្សារស្ងប់ស្ងាត់ ប៉ុន្តែពួកគេក៏បានព្រមានដែរថា នាយករដ្ឋមន្ត្រីថ្មីរូបនេះក៏នឹងជួបការលំបាកផងដែរក្នុងការដោះស្រាយវិបត្តិទាំងនេះ ដោយសារតែមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងវិបត្តិរួចទៅហើយ ជាពិសេសពាក់ព័ន្ធនឹងតម្លៃនៃការរស់នៅ ។

គួរបញ្ជាក់ថា លោក Rishi Sunak អាយុ ៤២ ឆ្នាំគឺជាមនុស្សដំបូងគេដែលមានដើមកំណើតឥណ្ឌា ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស និងក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់ប្រទេសដែលកាន់មុខតំណែងកំពូលមួយនេះ៕

ប្រភព France 24 ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img