26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

លោក Pita លាលែងពីតំណែងជាមេបក្ស Move Forward

- Advertisement -spot_img

លោក Pita ក្នុងវ័យ ៤៣ ឆ្នាំបានដឹកនាំគណបក្សផ្លាស់ទីឆ្ពោះទៅមុខ «Move Forward» អំឡុងការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភា ដោយទទួលបានអាសនៈចំនួន ១៥១ ក្នុងចំណោម ៥០០ អាសនៈ ហើយក្លាយជាគណបក្សដ៏ធំបំផុត នៅក្នុងសភាជាន់ទាប។

ហើយពេលនេះលោកសុំលាលែងពីតំណែងជាមេដឹកនាំគណបក្ស Move Forward ដោយបើកផ្លូវសម្រាប់សមាជិកដទៃទៀតនៃគណបក្សនេះ ដើម្បីដឹកនាំក្រុមប្រឆាំងដ៏ធំបំផុតនៅក្នុងសភារបស់ប្រទេសថៃមួយនេះ។

លោក Pita បាននិយាយ ថា៖ «រដ្ឋធម្មនុញ្ញបច្ចុប្បន្នបានបញ្ជាក់ថា មេបក្សប្រឆាំងត្រូវតែជាសមាជិកសភា ..យ៉ាងណាក៏ដោយ ខ្ញុំនៅតែត្រូវព្យួរតួនាទីជាសមាជិកសភា តាមដីការបស់តុលាការ។ បន្ទាប់មក ខ្ញុំមិនអាចធ្វើការក្នុងសភាក្នុងនាមជាមេបក្សប្រឆាំង នៅពេលខាងមុខនេះទេ»។

ប៉ុន្តែលោកបានបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយសារសមាជិកព្រឹទ្ធសភា ភាគច្រើន មិនគាំទ្រលោក ខណៈដែលគោលនយោបាយកែទម្រង់របស់ បក្សផ្លាស់ទីឆ្ពោះទៅមុខ ក៏មានការស្នើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។

កាលពីថ្ងៃទី ១៩ ខែកក្កដា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរឈ្មោះ Pita ជាសមាជិកសភាជុំវិញការកាន់កាប់ភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ ការព្យួរនៅទីបំផុត បានរារាំងលោកពីការបន្តឈរបេក្ខជននាយករដ្ឋមន្ត្រី ជាលើកទីពីរ៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img