25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Moyes ផ្តល់សំណើ ៣៤លានផោន ចង់បាន Lucas ពីក្លិប Lyon

- Advertisement -spot_img

(អឺរ៉ុប)៖ អ្នកចាត់ការក្លិប West Ham United លោក David Moyes បានផ្តល់សំណើទៅកាន់ក្លិប Lyon ដែលមានរបាយការណ៍មួយថា មានប្រហែល ៣៤លានផោនចំពោះការចង់ទិញយកខ្សែបម្រើ Lucas Paqueta ដែលកំពុងលេចធ្លោនៅលីគបារាំង Ligue 1។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

បុរសវ័យ ២៤ឆ្នាំ Paqueta រដូវកាលមុនរកបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតជាមួយក្លិប Lyon ដោយលោក Moyes បានលើកឡើងថា «គាត់តែងតែលេងក្នុងតំណែងម្ចាស់អាវលេខ១០, ៨ ឬលេខ៩ ក្នុងជម្រើសជាតិប្រេស៊ីល ចឹងខ្ញុំគិតថា គាត់ពិតជាល្អ»។

គួរបញ្ជាក់ផងថា នេះជាការលើកឡើងរបស់លោក Moyes មុនពេលក្លិបញញួរធំ West Ham ត្រូវប៉ះក្លិប Viborg ក្នុងវគ្គជម្រុះបានលីគទី៣ អឺរ៉ុប Europa Conference League នាថ្ងៃទី២៦ ខែសីហាខាងមុខ។

Paqueta ជាបណ្តោះអាសន្នរូបគេកំពុងលេងបាន ៨០ប្រកួត និងរកបាន ២១គ្រាប់ជាមួយក្លិប Lyon បន្ទាប់ពីការផ្ទេរមកពីក្លិប AC Milan ដែលធ្លាប់ចំណាយពេល ២រដូវកាលនៅលីគអ៉ីតាលី៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img