30.9 C
Phnom Penh
Friday, September 18, 2026
- Advertisement -spot_img

លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងជួប​សំណេះសំណាលជា​មួយ​អ្នក​នយោបាយ​បរទេស​ដែល​អញ្ជើញចូល​រួម​

- Advertisement -spot_img

ពិព័រណ៍ចិន-អាស៊ានលើកទី២៣ និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន ​ បានបើកជាផ្លូវការនៅក្រុង Nanning ​ភូមិភាគស្វយ័ត Guangxi កាលថ្ងៃទី១៧ខែកញ្ញា។ ​លោក Ding Xuexiang សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​ និងជា​ឧបនាយករដ្ឋមន្ត្រីចិន បាន​អញ្ជើញចូលរួមព្រម​ទាំង​ថ្លែង​សុន្ទរកថា ។


ថ្លែង​ក្នុង​សុន្ទរកថា  ​លោក Ding Xuexiang បាន​លើក​ឡើង​ថា តំបន់ពាណិជ្ជកម្មសេរីចិន​-អាស៊ាន ជា​ភ្នាក់ងារដ៏សំខាន់​នៃ​កិច្ច​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​អាស៊ាន​ ។ ក្រោម​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ភាគីទាំង​ពីរ តំបន់ពាណិជ្ជកម្មសេរីចិន​-អាស៊ានបាន​ដំណើរការ​ដោយ​នឹង​នរ​ ហើយ​ទទួល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់ ដែល​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ ក៏ដូច​ជា​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​ក្នុង​តំបន់​ផង​ដែរ ។
​លោក Ding Xuexiang បាន​លើក​ឡើងសំណើ​បួន​ចំណុច ។ ទីមួយ​ជំរុញការលើកកម្ពស់​កម្រិត​បើក​ទូលាយ​ក្នុង​តំបន់ឱ្យ​គ្រុង​ជ្រុង​ជ្រោយ​ ។ ទីពីរ ជំរុញ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ផ្នែកពាណិជ្ជកម្ម​ ការវិនិយោគឱ្យមានគុណភាពខ្ពស់និងការអភិវឌ្ឍកម្រិតខ្ពស់។ ទីបី ជំរុញ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ក្នុង​វិស័យ​ងើបឡើង​ថ្មីមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា ។ ទីបួន​ ជំរុញ​ការ​តភ្ជាប់ទំនាក់ទំនងឱ្យកាន់តែ​មាន​ប្រសិទ្ធភាព​និង​ភាពងាយស្រួល​ ។


កាលពីរសៀល​ថ្ងៃទី ១៦ ខែកញ្ញា  ​លោក Ding Xuexiang បានជួប​សំណេះសំណាលជា​មួយ​លោក U Nyo Saw អនុប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Phạm Gia Túc ឧប​នាយក​រដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃ​ប្រទេសវៀតណាម លោកSaleumxay Kommasith ឧប​នាយក​រដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃ​ប្រទេស​ឡាវ ។ ​ក្នុ​ងកិច្ច​ជំនួបនោះ លោក​បាន​មានប្រសាសន៍​ថា ប្រទេស​ចិន​មាន​ឆន្ទៈរួម​សហការ​ជា​មួយ​បណ្តាភាគីនានា​ ដោយប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតសិ្នទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និង​ចាត់​ទុក​គំនិត​ឯកភាពរួម​ដ៏សំខាន់​របស់​ថ្នាក់​ដឹក​នាំនៃ​បណ្តាភាគីនានា​ ជាគោលការណ៍ណែនាំ ក្នុ​ងន័យ​បង្កើន​ការត​ភ្ជាប់​គ្នា​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍ ត្រួសត្រាយ​កិច្ច​សហប្រតិបតិ្តការ​ជាក់ស្តែង ពង្រីក​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​ ដើម្បីរួមគ្នាកសារ​សហគមន៍ជោគវាសនា​រួម​ដែល​មាន​ភាពកាន់តែជិត​ស្និទ្ធ និង​រួម​ចំណែក​កាន់តែ​ធំធេងបន្ថែមទៀតដល់​វិបុលភាពនិង​ស្ថិរភាព​ក្នុង​តំបន់​និង​ពិភពលោក​ផងដែរ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img