26.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

លោក DEN SONY Prank វ៉ៃស្ត្រីម្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ខុសបច្ចេកទេសត្រួវប៉ូលិសធ្វើការឃាត់ខ្លួន

- Advertisement -spot_img

ភ្នំពេញ : ថ្មីៗនេះមានវីដេអូបែកធ្លាយអំពីអ្នកលេងបណ្តាញសង្គមបានបង្ហោះវិដេអូសកម្មភាពរបស់លោក DEN SONY វ៉ៃស្ត្រីរងគ្រោះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង បន្ទាប់មកខាងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ គង់ សុខសែង ហៅ DEN SONY ប្រើអំពើហិង្សាលើស្ត្រីម្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ តែម្តង។

ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិលស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ មានទីលំនៅផ្ទះលេខ២៧V ផ្លូវលេខ១៩៥ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ហិង្សា ដោយចេតនា ដែលប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៧:១៥ នាទី (ម៉ោង១៦:១៥ នាទី ម៉ោងនៅលើកាមេរ៉ាសុវត្ថិភាព)។

យោងតាមប្រភពពីវីដេអូឃ្លីបខ្លីមួយ កាលពីថ្ងៃទី៣ មេសា ជនសង្សយឈ្មោះ ដែន សូនី និងនារីរងគ្រោះ ក្នុងវីដេអូវាយតបគ្នានោះ បានចេញមុខអះអាងថា ពួកគេទាំងពីរ ថតវីដេអូលេងសើច (Prank) ដោយសម្ដែងជាតួប្តីប្រពន្ធឈ្លោះគ្នា ដោយប្តីប្រើអំពើហិង្សាទៅលើប្រពន្ធ។ ប៉ុន្តែក្រោយថតវីដេអូនោះហើយ ស្រាប់តែបាត់ទូរសព្ទ ទាំងវីដេអូថតហើយ មិនទាន់កាត់ឱ្យបានត្រឹមត្រូវ នៅក្នុងនោះដែរ ហើយត្រូវគេយកទៅបង្ហោះលើបណ្ដាញសង្គម នាពេលថ្មីៗនេះតែម្ដង។ នេះបើតាមលោក ដែន សូនី និងនារីរងគ្រោះ បានចេញវីដេអូបកស្រាយលើបណ្ដាញសង្គម។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img