26.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

លោក Carlos Alcaraz ជាកីឡាករក្មេងជាងគេទី 8 បានក្លាយជាកីឡាករកំពូលទាំង 5 ចាប់តាំងពី Rafael Nadal ពីអតីតកាល

- Advertisement -spot_img

កីឡាករអេស្បាញក៏បានក្លាយជាម្ចាស់ជើងឯក Grand Slam វគ្គ1/4ផ្តាច់ព្រ័ត្រដែលក្មេងជាងគេចាប់តាំងពីឆ្នាំ 1990 នៅក្នុងព្រឹត្តការណ៍ US Open កាលពីឆ្នាំមុន និងជាជើងឯកក្នុងកម្មវិធី Masters 1000 ដែលក្មេងជាងគេទីបីនៅទីក្រុង Miami កាលពីដើមឆ្នាំនេះ។

លោក Carlos Alcaraz វ័យ 19 ឆ្នាំបានក្លាយជាកីឡាករក្មេងបំផុតដែលឈានដល់ចំណាត់ថ្នាក់កំពូលទាំងប្រាំនៃចំណាត់ថ្នាក់ពិភពលោករបស់គាត់កាលពីចន្ទ បន្ទាប់ពីកីឡាការលោក Rafael Nadal។ ទោះបីជាចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Hamburg European Open យ៉ាងលំបាកក្នុងលទ្ធផល 4-6, 7-6(6), 6-4 ទៅលើកីឡាការលោក Lorenzo Musetti ក៏ដោយ ក៏កីឡាករសញ្ជាតិអេស្បាញរូបនេះបានលោតផ្លោះយ៉ាងខ្លាំងនៅក្នុងចំណាត់ថ្នាក់កំពូលទាំង៥។

លោក Alcaraz ស្ថិតនៅលំដាប់ទីប្រាំបីក្នុងតារាងពេលវេលាចាប់តាំងពីចំណាត់ថ្នាក់ត្រូវបានគណនា។ នៅលើកំពូលនៃតារាងគឺលោក Michael Chang ដែលជាម្ចាស់ជើងឯក Grand Slam ផ្នែកបុរសវ័យក្មេងបំផុតគ្រប់ពេល។ កីឡាករអាមេរិករូបនេះបានឈ្នះការប្រកួតក្នុងកម្មវិធី French Open ក្នុងឆ្នាំ 1989 នៅអាយុ 17 ឆ្នាំ។ លោក Boris Becker និង លោក Mats Wilander ដែលជាម្ចាស់ជ័យលាភីដ៏ឆ្នើមអាយុក្រោម 18 ឆ្នាំពីរនាក់ផ្សេងទៀតក៏ស្ថិតក្នុងបញ្ជីផងដែរ។

ក្នុងបញ្ជីក៏មានកីឡាករឆ្នើមគ្រប់ពេលដូចជា លោក Bjorn Borg, Andre Agassi និង លោក Pete Sampras ខណៈ លោក Nadal ជាប់លេខ៦។ ម្ចាស់ជើងឯក Grand Slam 22 សម័យបានឈានដល់ចំណាត់ថ្នាក់កំពូលទាំង 5 នៅអាយុ 18 ឆ្នាំ មិនយូរប៉ុន្មានមុនពេលគាត់បានឈ្នះ Major លើកដំបូងរបស់គាត់នៅ កម្មវិធី French Open ឆ្នាំ 2005 ។

ប្រភព The Indian Express ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img