ប្រទេសលីប៊ីនិងតួកគីកាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយ (MOU) សម្រាប់កិច្ចសហប្រតិបត្តិការឧស្ម័ននិងប្រេង ។
MOUនេះត្រូវបានចុះហត្ថលេខានៅទីក្រុងទ្រីប៉ូលី រវាងរដ្ឋមន្ត្រីការបរទេសលីប៊ី លោកស្រី ណាជឡា អាល់ -ម៉ានគូស និងសមភាគីតួកគីរបស់លោក្ស្រី គឺលោក ម៉េវលុត កាវូសូគ្លូ ដែលបានដឹកនាំគណៈប្រតិភូតួកគីជាន់ខ្ពស់មួយធ្វើទស្សនកិច្ចទីក្រុងទ្រីប៉ូលី ។ សមាជិកគណៈប្រតិភូនេះរួមមាន រដ្ឋមន្ត្រីការពារប្រទេស, ថាមពល និងធនធានធម្មជាតិ ព្រមទាំងពាណិជ្ជកម្មក្នុងចំណោមពួកមន្ត្រីដទៃទៀតរបស់តួកគី ។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយបន្ទាប់ពីពិធីចុះហត្ថលេខានេះ លោក កាវូសូគ្លូ បានសង្កត់ធ្ងន់លើសារសំខាន់នៃការចុះហត្ថលេខាលើ MOU នេះនៅក្នុងវិស័យធនធាន ( អ៊ីស្រូ កាបូន ) សម្រាប់ការ ថែរក្សាស្ថិរភាព និងសន្តិសុខ របស់លីប៊ី ។
តាមលោក កាវូសូគ្លូ ឱ្យដឹងថា ប្រទេសទាំងពីកំពុងធ្វើការពិគ្រោះយោបល់ និងពិភាក្សាគ្នាដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដទៃទៀតក្នុងពេលអនាគត ។
រដ្ឋមន្ត្រីតួកគី បាននិយាយថា MOU មួយដែលបានចុះហត្ថលេខាជាមួយលីប៊ី ក្នុងឆ្នាំ ២០១៩ ស្តីពី ព្រំដែនសមុទ្រ , សន្តិសុខ និងកិច្ចសហប្រតិបត្តិការយោធាបានចូលជាធរមាន ហើយពួកគេបានជូនដំណឹងដល់ អ.ស.ប អំពី បញ្ហានេះ ។
សម្រាប់លោកស្រីវិញ លោកស្រី អាល់ – ម៉ានគូស បាននិយាយថា MOU នេះនឹងបម្រើឱ្យផលប្រយោជន៍របស់ប្រទេសទាំងពីរ និងរួមចំណែកដើម្បីដោះស្រាយវិបត្តិប្រេង និងឧស្ម័ន នៅក្នុងពិភពលោក ៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




